អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាបិទមហា សន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស (រូបថត៖TTXVN) |
នៅក្នុងលិខិតអបអរសាទរ លេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានានរដ្ឋសាធារណរដ្ឋគុយបា លោក មីហ្គែល ឌីអាស-កាណែល ប៊ឺមូដេស បានថ្លែងថា គុយបាវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៤០ ឆ្នាំនៃការអនុវត្តការផ្លាស់ប្តូរថ្មី ហើយជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អគ្គលេខាបក្ស លោក តូ ឡឹម បក្សនិងប្រជាជនវៀតណាមនឹងបន្តបោះជំហានឥតឈប់ ឈរក្នុងការកសាងសង្គមនិយម ឆ្ពោះទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍដែលកាន់តែសម្បូររុងរឿង រួមបញ្ចូល និងមាននិរន្តរភាព។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតបានបញ្ជាក់ពីកិត្យានុភាពនយោបាយ និងការទទួលស្គាល់យ៉ាងជ្រាលជ្រៅចំពោះការរួមចំណែករបស់អគ្គលេខាបក្ស លោក តូ ឡឹម ចំពោះការអភិវឌ្ឍនិងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់វៀតណាម។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះការរួមចំណែកផ្ទាល់ខ្លួនរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។ លោកប្រធានាធិបតី ពូ ទីន បានសម្តែងក្តីសង្ឃឹមថា ថ្នាក់ដឹកនាំទាំងពីរនឹងបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
នៅក្នុងលិខិតមួយផ្ញើជូនលោកអគ្គលេខាបក្ស លោក តូ ឡឹម ប្រធានបក្សរួបរួមរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានសង្កត់ធ្ងន់លើកម្រិតខ្ពស់នៃការជឿទុកចិត្តដែលបក្ខជនមានចំពោះសមមិត្ត ទូ ឡឹម ដែលបង្ហាញពីការទទួលស្គាល់ដ៏សក្តិសមចំពោះការរួមចំណែកដ៏លេចធ្លោរបស់លោកអគ្គលេខាបក្ស ចំពោះវិបុលភាពរបស់វៀតណាម និងពង្រឹងកិត្យានុភាពអន្តរជាតិរបស់ខ្លួន។ លោក ឌីមីទ្រី មេដវេដេវ បានសម្តែងទំនុកចិត្តថា ជាមួយនឹងបទពិសោធន៍នយោបាយដ៏ធំធេង លោកអគ្គលេខាបក្ស តូ ឡឹម នឹងបន្តធ្វើការរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។
ប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន និងជានាយករដ្ឋមន្ត្រី តា កាយជី សានី បានជូនពរឲ្យបក្សកុម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់ក្រុមថ្នាក់ដឹកនាំថ្មី វៀតណាមនឹងដើរតួនាទីជាអ្នកដឹកនាំដ៏លេចធ្លោក្នុងការកសាងយុគសម័យថ្មីនៃការអភិវឌ្ឍមិនត្រឹមតែសម្រាប់វៀតណាមខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថិរភាព និងការអភិវឌ្ឍនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោកផងដែរ។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

