នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងប្រធានាធិបតីប្រេស៊ីលលោក Luiz Lula da Silva ក្នុងជំនួបពិភាក្សានាខែវិច្ឆិកា ឆ្នាំ ២០២៤។ (រូបថត៖ Duong Giang/VNA) |
រដ្ឋមន្ត្រីការបរទេសលោក Mauro Vieira បានអះអាងថា ដំណើរទស្សនកិច្ច នាពេលខាងមុខរបស់លោកប្រធានាធិបតី Lula នឹងកត់សម្គាល់នូវជំពូកថ្មីនៃទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីល។ លោកប្រធានាធិបតី Lula តែងតែរំលឹកឡើងវិញនូវសេចក្ដីស្រឡាញ់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាមក្នុងឆ្នាំ ២០០៨ ក្នុងនាមជាប្រធានាធិបតីប្រេស៊ីលដំបូងដែលបានអញ្ជើញមកបំពេញទស្សន កិច្ចនៅទីក្រុងហាណូយ ហើយចង់ឃើញដោយផ្ទាល់នូវសមិទ្ធិផលសេដ្ឋកិច្ច និងសង្គមដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម។
លោករដ្ឋមន្ត្រី Mauro Vieira បានសង្កត់ធ្ងន់ថា វៀតណាមបានក្លាយជាដៃគូ សំខាន់របស់ប្រេស៊ីលនៅអាស៊ីអាគ្នេយ៍ ដោយមានទំហំពាណិជ្ជកម្មឈានដល់ ៧,៧ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ដោយអះអាងថា ប្រេស៊ីលចាត់ទុកវៀតណាម ជាមិត្តដែលអាចទុកចិត្តបាន និងជាសម្ព័ន្ធមិត្តដ៏សំខាន់នៅអឌ្ឍគោលខាងត្បូង ហើយ ប្រេស៊ីលកំពុងកសាងផែនការសកម្មភាពដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម។ ប្រេស៊ីលក៏កំពុងជំរុញក្របខ័ណ្ឌសមស្របបំផុតសម្រាប់កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្លុកទីផ្សាររួមភាគខាងត្បូង (MERCOSUR) ជាមួយវៀតណាមផងដែរ៕

