ដេរទំនិញសម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និង EU នៅក្រុមហ៊ុនកាត់ដេរមួយនៅខេត្ត Thai Binh (រូបថត៖ TTXVN)

ការនាំចេញរបស់វៀតណាមទៅសហរដ្ឋអាមេរិកបានស្រូបយកចំនួន៣០%នៃការនាំចេញសរុបរបស់វៀតណាម។ នាបច្ចុប្បន្ន វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១៧ ជាមួយប្រទេស និងដែនដីជាង ៦០ និងយន្តការសហប្រតិបត្តិការទ្វេភាគីចំនួន ៧០។ ប្រសិនបើអាជីវកម្មធ្វើពិពិធកម្មទីផ្សារនាំចេញ នឹងមានឱកាសជាច្រើនក្នុងការទាញយកទីផ្សារដែលនៅសេសសល់ ៨៧% របស់ពិភពលោក សំដៅជម្នះរាល់ការលំបាកដែលបណ្តាលមកពីការយកពន្ធខ្ពស់នៅលើទីផ្សារសហ រដ្ឋអាមេរិក។

លោក Ta Hoang Linh ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារបរទេស ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបើកផ្លូវនាំចេញទៅកាន់ទីផ្សារថ្មីដែលមានសក្កានុពលច្រើន។ នាពេលខាងមុខ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តជំរុញការចរចាលើកិច្ចព្រមព្រៀង FTA ជាមួយទីផ្សារថ្មីនៅមជ្ឈិមបូព៌ា អាមេរិកឡាទីន អាស៊ីកណ្តាល និងទីផ្សារដែលកំពុងរីកចម្រើនផ្សេងទៀត។ យើងក៏នឹងពង្រឹងការលើកកម្ពស់ពាណិជ្ជកម្ម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន និងលើកកម្ពស់ការប្រកួតប្រជែងទំនិញវៀតណាម។ ក្រសួងឧស្សាហ៍កម្ម និងពាណិជ្ជកម្មក៏ឆ្ពោះទៅពង្រីកប្រព័ន្ធការិយាល័យពាណិជ្ជ កម្មវៀតណាមនៅក្រៅប្រទេស ដើម្បីជួយឱ្យអាជីវកម្មកាន់តែប្រសើរឡើងក្នុងការតភ្ជាប់ពាណិជ្ជកម្ម និងការជំរុញការនាំចេញ”។

ក្នុងរយៈពេលវែង វៀតណាមនឹងត្រូវរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ធ្វើពិពិធកម្មផលិតផល និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីសម្រេចបាននូវកំណើន និងគោលដៅនាំចេញតាមការគ្រោងទុក៕