លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអូទ្រីស លោក Philipp Agathonos។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Philipp Agathonos បានអះអាងថា វៀតណាម ជាដៃគូសំខាន់របស់អូទ្រីសនៅអាស៊ីអាគ្នេយ៍។ លោកឯកអគ្គរដ្ឋទូតបានសម្តែងការ ប្តេជ្ញាចិត្ត និងការសន្យាខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនង ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងមុន។ លោកឯកអគ្គរដ្ឋទូត Philipp Agathonos បានឲ្យដឹងថា ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី ស្ថានទូតអូទ្រីសនឹង សម្របសម្រួលជាមួយដៃគូវៀតណាម ដើម្បីស្វែងរកវិស័យសហប្រតិបត្តិការថ្មីៗ ដោយមានសក្ដានុពលជាច្រើន ជាពិសេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល សន្តិសុខតាមអ៊ីនធឺណិត គិលានុដ្ឋាយិកា និងហេដ្ឋារចនា សម្ព័ន្ធផ្លូវដែក៕

