លោកអគ្គលេខាបក្ស តូ ឡឹម នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះឈីបស៊ីមីកុងដុកទ័រ (រូបថត៖ VOV) |
នេះគឺជាគម្រោងសម្រាប់អបអរសាទរមហាសន្និបាតលើកទី ១៤ របស់បក្ស គូសសញ្ញាជាលើកដំបូងដែលវៀតណាម បានបង្កើតសមត្ថភាពផលិតបន្ទះឈីបស៊ីមីកុងដុកទ័រក្នុងប្រទេស។ គម្រោងនេះកំពុងត្រូវបានសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) អនុវត្តន៍ក្នុងដំណាក់កាល ឆ្នាំ ២០២៦-២០៣០។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងនៅក្នុងពិធី (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រី លោកហ្វាម មិញជីញ បានបញ្ជាក់ថា ជាមួយនឹងការបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះ ឈីបស៊ីមីកុងដុកទ័របច្ចេកវិទ្យាខ្ពស់ វៀតណាមអាចធ្វើជាម្ចាស់លើ បច្ចេកវិទ្យាខ្ពស់ជាបណ្តើរៗ។ ព្រឹត្តិការណ៍នេះក៏ជាការផ្លាស់ប្តូរសម្រាប់ វៀតណាម ពីការចូលរួមទៅជាម្ចាស់ ពីការបង្គុំទៅជាការច្នៃប្រឌិត ដែលរួមចំណែកដល់ការបង្កើនសក្តានុពល និងឋានៈរបស់វៀតណាមនៅក្នុងយុគសម័យឌីជីថល។ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការអនុវត្តគម្រោង លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “ត្រូវផ្តោតលើការបង្កើតកម្លាំងអាជីវកម្មស៊ីមីកុងដុកទ័រដ៏រឹងមាំគ្រប់គ្រាន់ បង្កើតមូលដ្ឋានគ្រឹះសម្រាប់បំពេញខ្សែសង្វាក់តម្លៃស៊ីមីកុងដុកទ័រក្នុងប្រទេសជាតិ និងតភ្ជាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយតំបន់ FDI និងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ នៅឆ្នាំ ២០៣០ ខិតខំឱ្យមានក្រុមហ៊ុនរចនាបន្ទះឈីបយ៉ាងហោចណាស់ ១០០; រោងចក្រផលិតបន្ទះឈីបចំនួន ១ និងរោងចក្រដំឡើង វេចខ្ចប់ និងពិនិត្យចំនួន ១០។ អភិវឌ្ឍន៍ធនធានមនុស្សស៊ីមីកុងដុកទ័រទាំងបរិមាណ និងគុណភាព ដោយធានាបាននូវបុគ្គលិកគ្រប់គ្រាន់សម្រាប់គ្រប់ដំណាក់កាលចាប់ពីការរចនា ការផលិត រហូតដល់ការវេចខ្ចប់ ការធ្វើតេស្ត ការស្រាវជ្រាវ និងអភិវឌ្ឍន៍។ នៅឆ្នាំ ២០៣០ បណ្តុះបណ្តាលវិស្វករ និងនិស្សិតបរិញ្ញាបត្រជាង ៥០.០០០ នាក់; ត្រៀមរៀបចំធនធានមនុស្សដែលមានគុណភាពខ្ពស់សម្រាប់ដំណាក់កាល ២០៣០-២០៥០។
អគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ អញ្ជើញធ្វើពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតបន្ទះឈីប ស៊ីមីកុងដុកទ័រ បច្ចេកវិទ្យាខ្ពស់ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រីបានសម្តែងទំនុកចិត្តថា រោងចក្រផលិតបន្ទះឈីបស៊ីមីកុងដុកទ័របច្ចេកវិទ្យាខ្ពស់ដំបូងគេរបស់វៀតណាមនឹងបញ្ជាក់ពីការលោតផ្លោះដ៏សំខាន់មួយក្នុងការធ្វើជាម្ចាស់លើបច្ចេកវិទ្យាស្នូល បង្កើនសក្តានុពលជាតិ និងបង្កើតមូលដ្ឋានគ្រឹះរឹងមាំសម្រាប់យុគសម័យថ្មីរបស់ប្រទេសជាតិ។ នៅក្នុងពិធីនោះ អគ្គលេខាបក្សលោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអនុវត្តន៍ពិធីបើកការដ្ឋានសាង សង់រោងចក្រផលិតបន្ទះឈីបស៊ីមីកុងដុកទ័របច្ចេកវិទ្យាខ្ពស់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



