គិតចាប់តាំងពីម៉ោង៤ល្ងាចថ្ងៃទី៤ដល់ម៉ោង៤ល្ងាចថ្ងៃទី៥ ខែធ្នូ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៤.៣១៤នាក់ ក្នុងនោះករណីក្នុងប្រទេសចំនួន១៤.៣១២នាក់។ ករណីឆ្លងថ្មីត្រូវបានរកឃើញនៅតាមខេត្ត ក្រុងចំនួន៦១ ក្នុងនោះ តំបន់ចំនួន២ មានចំនួនករណីឆ្លងថ្មីជាង ១០០០នាក់គឺ ទីក្រុងហូជីមិញ (១.៤៩១នាក់) និងទីក្រុង Can Tho (១.១៣២នាក់)។ ក្នុងថ្ងៃដដែល មានអ្នកជម្ងឺបានជាសះស្បើយចំនួន១.៧១១នាក់ និងករណីស្លាប់ចំនួន១៩៩នាក់។
ពាក់ព័ន្ធដល់ការចាក់វ៉ាក់សាំងវិញ គិតត្រឹមល្ងាចថ្ងៃទី៥ ខែធ្នូ វៀតណាមបានចាក់វ៉ាក់សាំងសរុបចំនួនជាង១២៧លានដូស ក្នុងនោះចាក់ដូសទី១បានជាង៧៣លានដូស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
