(VOVworld)-ចំពោះមុខការដែលនាថ្ងៃទី១២ធ្នូឆ្នាំ២០១៥ អ្នកប្រមុខស្ថាប័នកិច្ចការ
ផ្ទៃក្នុងលោក Tran Uy Nhan និងមន្ត្រីដទៃមួយចំនួននៃរដ្ឋអំណាចតៃវ៉ាន់បានទៅ
កោះ Ba Binh ចូលរួមរបស់ដែលហៅថា “ពិធីបើកសម្ពោធ” សំណង់មួយ ចំនួនដែល
បានកសាងនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់ វៀតណាមនោះ
នាថ្ងៃទី១៣ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បាន
ប្រកាសថា៖
“វៀតណាមមានមូលដ្ឋានច្បាប់គ្រប់គ្រាន់និងភស្តុតាងប្រវត្តិសាស្ត្រដើម្បី អះអាងនូវអធិបតេយ្យដែលមិនអាចប្រកែកបានរបស់ខ្លួនចំពោះប្រជុំកោះ Truong
Sa និង Hoang Sa។ សកម្មភាពរបស់ភាគីនានានៅតំបន់នេះដោយគ្មានការយល់ ព្រមរបស់វៀតណាមសុទ្ធតែទុកជាខុសច្បាប់និងមោឃៈ។
ការដែលតៃវ៉ាន់មិនអើរពើរដល់ការព្រួយបារម្ភរបស់វៀតណាមនិងប្រទេស នានាក៏ដូចជាសហគមន៍អន្តរជាតិ ដោយបញ្ចូនមន្ត្រីទៅកាន់កោះ Ba Binh ចំណុះ
ប្រជុំកោះ Truong Sa របស់វៀតណាម គឹរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យ
ភាពរបស់វៀតណាម។ វៀតណាមប្រឆាំងយ៉ាងដាច់អហឹង្កាចំពោះសកម្ម ភាពនេះ។វៀតណាមសំណូមពរឲ្យតៃវ៉ាន់បញ្ឈប់ភ្លាមមួយរំពេចនូវរាល់សកម្មភាពពោល
ខាងលើ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
