![]() |
| APEC ជំរុញខ្លាំងការងារជួយឧបត្ថម្ភប្រជាជននិងសហគមន៍សហគ្រាស |
(VOV)_សន្និសីទលើកទីមួយបណ្ដាមន្ត្រីជាន់ខ្ពស់ (SOM 1) វេទិកា សហប្រតិបត្តិ
ការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក (APEC) ២០១៧បានបើកនាព្រឹកថ្ងៃ ទី២មិនា នៅទី
ក្រុង Nha Trang ខេត្ត Khanh Hoa។ ថ្លែងមតិនៅទីនេះ លោក Bui Thanh Son អនុរដ្ឋ
មន្ត្រីការបរទេសវៀតណាម ប្រធានបណ្ដាមន្ត្រីជាន់ខ្ពស់ វេទិកា សហប្រតិបត្តិការ
សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ២០១៧ បានអោយដឹងថា៖ ក្នុងរយៈពេល១២ថ្ងៃកន្លងទៅ
បណ្ដាកិច្ចប្រជុំរបស់ក្រុមគណៈកម្មាធិការ ក្រុមការងារ បានពិភាក្សាអំពីអាទិភាព
និងផែនការជាក់ស្ដែងសំរាប់ឆ្នាំ APEC ២០១៧។ លោក Bui Thanh Son បានអោយដឹងថា៖
“ ក្នុងសន្និសីទ SOM លើកទីមួយ យើងបានស្ដាប់របាយការណ៍ និងប្រមូល ផ្តុំ
ពិភាក្សា ផ្លាស់ប្តូរ ចែករំលែកទស្សនះ ដើម្បីកសាងរបៀបវារះមួយសំរាប់ APEC ប្រ
កបដោយភាពល្អប្រសើរបំផុត។ ខ្ញុំរងចាំលទ្ធផលនៃសិក្ខាសាលា ជំនួប ពិភាក្សា ជ្រាល
ជ្រៅ អំពីរបៀបបង្កើនកិច្ចសហប្រតិបត្តិការរបស់ APEC សំដៅជំរុញ ការ អភិវឌ្ឍន៍
សកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្ម ក៏ដូចជាបើកទូលាយពាណិជ្ជកម្មវិនិ
យោគ ដើម្បីសមាជិក APEC ទាំងឡាយបានទទួលផលប្រយោជន៍៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

