![]() |
| សន្និសីទកាសែតសំដៅប្រកាសឆ្នាំទេសចរណ៍ជាតិឆ្នាំ២០១៦ Phu Quoc- តំបន់ដីសណ្តទន្លេ Cuu Long |
(VOVworld)-នាព្រឹកថ្ងៃទី១៦វិច្ឆិកានៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និង
ទេសចរណ៍វៀតណាម រួមជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kien Giang បាន
រៀបចំសន្និសីទកាសែត សំដៅប្រកាសឆ្នាំទេសចរណ៍ជាតិឆ្នាំ២០១៦ Phu Quoc-
តំបន់ដីសណ្តទន្លេ Cuu Long។ នៅសន្និសីទកាសែតនេះ គណៈចាត់តាំងបានឲ្យ
ដឹងថា ផលិតផលនៃឆ្នាំទេសចរណ៍២០១៦រួមមាន ផលិតផលផ្សាភ្ជាប់នឹងកោះ
សមុទ្រ ផលិតផលផ្សាភ្ជាប់ជាមួយនឹងភូមិរបរ ឬផលិតផលផ្សាភ្ជាប់ទៅនឹងពិធី
បុណ្យ ជំនឿសាសនាជាដើម។ ដោយឈរ លើមូលដ្ឋាននោះ បណ្តាទួរទេសចរណ៍
ថ្មីក្នុងនិងអន្តរជាតិបានបង្កើតឡើង។ ក្នុងនោះគួរឲ្យកត់សម្គាល់គឺទួរទេសចរណ៍
ផ្សាភ្ជាប់ប្រទេសចំនួន៣ទីមកដល់ តែមួយ ជាមួយនឹងកម្ពុជា និងថៃ។ លោក
Tran Tri Dung នាយកមន្ទីវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Kien Giang បានឲ្យដឹង
ថា៖
“នេះជាឱកាសដើម្បីភ្ញៀវទេសចរជាតិនិងអន្តរជាតិយល់ច្បាស់អំពី Phu Quoc
នឹងឃើញថា Phu Quoc នឹងក្លាយទៅជាទីមកដល់នាពេល អនាគត។ ដូច្នេះ យើង
ខ្ញុំនឹងរៀបចំពិធីបើកនិងបិទឆ្នាំទេសចរណ៍នេះនៅ កោះ Phu Quoc តែម្តង”។
ពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៦- Phu Quoc-តំបន់ដីសណ្តទន្លេ Cuu Long នឹងប្រព្រឹត្តទៅនាថ្ងៃទី៩មេសាឆ្នាំ២០១៦និងបិទនាថ្ងៃទី២៤ធ្នូឆ្នាំ២០១៦ នៅកោះ
Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

