(VOVworld)-នាព្រឹកថ្ងៃទី២៦តុលានៅក្រុងហាណូយ គណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម សាលាបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមនិយមវៀត
ណាម និងអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានរៀបចំពិធីពិភាគ្សា សំដៅផ្តល់ មតិចូលរួមសេចក្តីព្រាងឯកសារនៃមហាសន្និបាតបក្សលើកទី១២ ដោយប្រធាន
បទ “ពង្រីកប្រជាធិបតេយ្យក្នុងសម័យអ៊ីធ្វើណែត ឃ្លាំមើលនិងបដិវាទសង្គម ប្រយុទ្ធប្រឆាំងអំពើពុករលួយ”។ នៅទីនេះ មតិជាច្រើនបានចាត់ទុកថា ចង់
ពង្រីក ប្រជាធិបតេយ្យ បញ្ហាសំខាន់បំផុតគឺអនុវត្តដោយត្រឹមត្រូវរាល់សកម្មភាព
ឃ្លាំមើលនិងបដិវាទសង្គម។
![]() |
| សាស្រាចារ្យ បណ្ឌិត Ho Si Quy អតីតវិទ្យាស្ថានព័ត៌មានវិទ្យាសាស្ត្រសង្គម បានចូលរួមមតិ |
ចំពោះបញ្ហាប្រជាធិបតេយ្យ តំណាងនានាបានចាត់ទុកថា ប្រការគួរឲ្យយក ចិត្តទុកដាក់បំផុតគឺ ឥរិយាបទចំពោះប្រជាធិបតេយ្យ។ មានយន្តការប្រជាធិបតេយ្យ នឹងរួមចំណែកជម្រុញការអភិវឌ្ឍន៍របស់សង្គម និងមានវប្បធម៌ប្រជាធិបតេយ្យនឹង
រួមចំណែកធ្វើឲ្យសង្គមតម្លាភាព។ សាស្រាចារ្យ បណ្ឌិត Ho Si Quy អតីតវិទ្យាស្ថាន
ព័ត៌មានវិទ្យាសាស្ត្រសង្គមបានចូលរួមមតិថា៖
“ប្រជាធិបតេយ្យនិងនីតិរដ្ឋត្រូវផ្សាភ្ជាប់ជាមួយគ្នា នីតិរដ្ឋមានន័យថា កំពូល
ច្បាប់។ ប្រជាជនមានភារកិច្ចបដិវាទគោលនយោបាយ ច្បាប់ ថែមទាំងការកសាង
បក្ស។ប្រជាធិបតេយ្យ មិនត្រឹមតែនៅវិស័យសង្គមប៉ុណ្ណោះទេ ថែមទាំង ក្នុងកិច្ចការ
បក្សទៀតផង មុនបង្អស់គឺបក្ខជនត្រូវមានសម្លេងបដិវាទនៅទីនេះផងដែរ”។
ថ្លែងមតិក្នុងជំនួបពិភាគ្សា ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានអះអាងថា ពង្រីកប្រជាធិបតេយ្យមានន័យថា ត្រូវ មានពាក្យពេជ្រ
ត្រឹមត្រូវ សរសេរត្រឹមត្រូវ ពីនោះ ទើបមានការស្រុះចិត្តគំនិត ក្នុង ប្រជាជន។ ម្យ៉ាង
វិញទៀត ត្រូវចេះផ្ទៀងស្តាប់សម្លេងរបស់ប្រជាជន ដើម្បីអាច ពង្រីកបានមហាសាមគ្គី
ជាតិទាំងមូល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

