![]() |
| អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son |
(VOV)_ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី លោក Kim Hng
Kiang នាថ្ងៃទី១៣កុម្ភះ បានអោយដឹងថា៖ទោះបីជាមានគម្លាតឆ្ងាយដើម្បីទទួល
អោយបានគោលដៅសេរីភាពពាណិជ្ជកម្មក្តី ប៉ុន្តែ ខឿនសេដ្ឋកិច្ចជាសមាជិកវេទិកា
សហប្រតិបត្តិការសេរដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅបន្តដំណើការធ្វើសមាហរណ
កម្មសេដ្ឋកិច្ច និងចាត់ទុកនេះជាអាទិភាពជួរមុខដែរ។ ថ្លែងមតិនៅទក្នុងសន្និសីទ
ក្រុមប្រឹក្សា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក (PECC) សិង្ហបុរី២០១៧ រដ្ឋ
មន្ត្រី លោក Kim Hng Kiang បានអះអាងថា៖ ការអនុវត្តតំបន់ពាណិជ្ជកម្មសេរី
អាស៊ី-ប៉ាស៊ីហ្វីក (FTAAP) បន្តជា”គោលសៅ” ក្នុងរបៀបវារៈ នៃ APEC ដើម្បី
បង្កើនសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងរួមចំណែកអនុវត្តគោលដៅសេរីភាព
ពាណិជ្ជកម្ម។
ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son
បានអោយដឹងថា៖ ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះ ទទួលរៀបចំ APEC ២០១៧
វៀតណាមខំប្រឹងប្រែងជាមួយសមាជិកផ្សេងៗ ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ
នៃសរសរទ្រូងចំនួន៤របស់ APEC និងបានឯកភាពខ្ពស់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

.jpg)