លោក Nguyen Xuan Anh លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានសន្យាថា ថ្នាក់ដឹកនាំទីក្រុងជានិច្ចកាល យកចិត្តទុកដាក់ទៅលើបុព្វហេតុអភិ វឌ្ឍន៍សហគមន៍ចាប់ផ្តើមអាជីព (រូបថតៈ danang.gov.vn)

ព្រឹត្តិការណ៍នេះទាក់ទាញការចូលរួមរបស់តំណាង ជាង២ពាន់នាក់ ជាសហគ្រាស អាជីវករ អ្នកពិគ្រោះយោបល់ មូលនិធិវិនិយោគ ដៃគូ អន្តរជាតិនិងនិស្សិតមកពីមហាវិទ្យាល័យមួយចំនួន។ អញ្ជើញថ្លែងមតិនៅក្នុងសន្និ សីទនេះ លោក Nguyen Xuan Anh លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានសន្យាថា ថ្នាក់ដឹកនាំទីក្រុងជានិច្ចកាល យកចិត្តទុកដាក់ទៅលើបុព្វហេតុអភិ វឌ្ឍន៍សហគមន៍ចាប់ផ្តើមអាជីព៖

“ព្រឹត្តិការណ៍ឆ្នាំនេះមានឈ្មោះថ្មីថា “ការជិះស្គីលើទឹកដើម្បីចាប់ផ្តើមអាជីព” ជាមួយ នឹងប្រធានបទ “មជ្ឈមណ្ឌលចាប់ផ្តើមអាជីពផ្លាស់ប្តូរថ្មីមានការច្នៃប្រឌិតតាមឆ្នេរសមុទ្រ” បានស្តែងចេញនូវសុឆន្ទៈ របស់រដ្ឋអំណាចទីក្រុងរួមទាំងប្រទេសជាតិទាំង មូល ជំនះរាល់ការលំបាក ក្តាប់ជាប់ឱកាស ចូលរួមបដិវត្តន៍ឧស្សាហកម្មលើកទី៤។ ដោយសក្កានុភាពនិងប្រៀបខ្លាំងដែលធម្មជាតិអំណោយផលនោះ ទីក្រុង Da Nang កំពុងកសាងពាណិជ្ជសញ្ញាដោយឡែក និងប្តេជ្ញាក្លាយទៅជាទីមកដល់ចាប់ផ្តើម អាជីពមានការច្នៃប្រឌិតថ្មីដោយផ្អែកលើឧត្តមភាពរបស់ទីក្រុងសមុទ្រស្រស់ស្អាត និងពោរពេញទៅដោយសក្កានុពល”៕