(VOVworld) - នារសៀលថ្ងៃទី១២ ឧសភា គណៈកម្មាធិការប្រជាជនទីក្រុង Hoi An ខេត្ត Quang Nam ភាគកណ្ដាលវៀតណាម បានរៀបចំពិធីទទួលស្វាគមន៍ លោកស្រី Nuntira Mekaroon Kamol ជនជាតិថៃ ជាភ្ញៀវទេសចរទី១០លាន ដែលមកកាន់វិថីបុរាណ Hoi An ។លោក Nguyen Phuong Dong ប្រធានការិ យាល័យណែនាំការទស្សនា Hoi An បានឲ្យដឹងថា៖
“ព្រឹត្តិការណ៍ដែលភ្ញៀវទេសចរទី១០លានទិញសំបុត្រចូលទស្សនាបេតិ កភ័ណ្ឌវប្បធម៌ពិភពលោក Hoi An បានគូសសញ្ញានូវការអភិវឌ្ឍន៍ថ្មីអំពីបរិមាណ ភ្ញៀវទេសចរមកទីនេះ។៨៥%នៃចំណូលប្រាក់ពីការលក់សំបុត្រនេះនឹងត្រូវបាន ចំណាយសំរាប់ការអភិរក្ស ជួសជុលកេរដំណែលក្នុងមណ្ឌលវិថីបុរាណ Hoi An”។
ចាប់ពីដើមឆ្នាំ២០១៧មក Hoi An បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិនិង អន្តរជាតិប្រមាណ៧សែននាក់ កើនឡើង៣៣%បើប្រៀបនឹងរយៈពេលដូចគ្នានា ឆ្នាំទៅមិញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
