![]() |
| ប្រធានគណៈកម្មាធិការរណៈសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan |
(VOV)-ថ្លែងមតិនៅក្នុងជំនួបប្រាស្រ័យ៖ រណៈសិរ្សមាតុភូមិវៀតណាមជាមួយ
បញ្ហាចំនួនប្រជាជន និងអភិវឌ្ឍន៍និរន្តរភាព នាព្រឹកថ្ងៃទី១៧ កញ្ញា នៅទីក្រុងហា
ណូយ លោកស្រី Ritsu Nacken ប្រធានស្តីទី ដំណាងមូលនិធិចំនួនប្រជាជន អង្គការ
សហប្រជាជាតិប្រចាំនៅវៀតណាម បានចាត់ទុកថា៖ វៀតណាមត្រូវផ្ទេរប្តូរគោល
នយោបាយចំនួនប្រជាជន ពីការគ្រប់គ្រង់សម្រាលកូនទៅជាការរៀបចំតួរលេខនៃ
ចំនួនប្រជាជន ជាមួយផែនការអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ វៀតណាមគប្បីមានគោល
នយោបាយអនុគ្រោះ ដើម្បីកាត់បន្ថយស្ថានភាពអសមភាព ក្នុងការថែទាំសុខភាព
ខាងផ្លូវភេទ ចំពោះជនរួមជាតិភាគតិច អ្នកវ័យក្មេង និងក្រុមជនកំពុងរស់នៅក្នុងតំ
បន់ក្រីក្រ លំបាក។
នៅទីនេះ ប្រធានគណៈកម្មាធិការរណៈសិរ្យមាតុភូមិវៀតណាម លោក Nguyen
Thien Nhan បានថ្លែងបទសន្ទរកថា៖ ត្រូវផ្លាស់ប្តូរលើគ្រប់វិស័យ គោលនយោបាយ
ចំនួនប្រជាជន បន្ទាប់ពីពេលទទួលបានអត្រាសម្រាលកូនជំនួស ដើម្បីធានាការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និរន្តរភាព បន្ទាប់ពីឆ្នាំ ២០១៥ ។ លោក Nguyen Thien
Nhan ក៏បានដាក់ចេញដំណោះស្រាយ គោលនយោបាយចំនួនប្រជាជនវៀតណាម
ដូចជា៖ គោលនយោបាយ ការងារធ្វើមិនបង្កការលំបាកចំពោះនារី ផ្លាស់ប្តូរកម្មវិធី
គោលដៅជាតិ៖ ចំនួនប្រជាជន និងផែនការគ្រួសារនីយកម្មអោយទៅជាកម្មវិធី
គោលដៅជាតិ ៖ ចំនួនប្រជាជននិរន្តរភាព និងគ្រួសារសុភមង្គល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

