![]() |
| ជួបប្រាស្រ័យ onlines “យុត្តិធម៍សំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ” (dangcongsan.vn) |
VOV-ឆ្ពោះទៅទិវា “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin
វៀតណាម” (ទី១០សីហា) នាព្រឹកថ្ងៃទី៣០កក្កដានៅទីក្រុងហាណូយកាសែតអេលិចត្រូនិកបក្សកុម្មុយនីស្តវៀតណាមបានសហការជាមួយសមាគមជនរគ្រោះ
ដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាមបានរៀបចំការជួបប្រាស្រ័យ
onlines ជាមួយប្រធានបទ “យុត្តិធម៍សំរាប់ជនរងគ្រោះដោយជាតិគីមីពុលព័រ
លឿងទុំ Dioxin”។ ឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាម សាស្ត្រាចារ្សមេធាវី Luu Van Dat ប្រធានការិយាល័យទាក់ទងមេធាវី សមាគមជនរងគ្រោះដោយជាតិគីមីពុលព័រ
លឿងទុំ Dioxin វៀតណាម សាស្ត្រាចារ្សបណ្ឌិត Nguyen Thi Ngoc Phuong អនុប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាមអតីតនាយិការមន្ទីពេទ្យ Tu Du (ទីក្រុងហូជីមិញ)បានចូលរួមការជួបប្រាស្រ័យនិងឆ្លើយសំណួររបស់មិត្តអ្នកអាន។ សាស្ត្រាចារ្សវេជ្ជបណ្ឌិត Nguyen Thi Ngoc
Phuong បានឲ្យដឹងថា ទោះបីជួបការលំបាកជាច្រើនក្តី ប៉ុន្តែការប្តឹងតវ៉ាទាមទារ
យុត្តិធម៍របស់ជនរងគ្រោះដោយជាតិគីមីពុលព័រលឿងទុំ Dioxin វៀតណាម
ទទួលបានការគាំទ្រយ៉ាងកក់ក្តៅរបស់ប្រជាជនពិភពលោក។
“បណ្ដាមេធាវីនៅអាមេរិកដំណាងឲ្យជនរងគ្រោះបានមកវៀតណាមជាច្រើន
លើកដូច្នេះគេបានយល់អំពីបញ្ហាគេរំភើបចិត្តនិងគេគាំទ្រណាស់ដូច្នេះបានខំប្រឹងប្រែងស្វះស្វែងរកឯកសារដ៏ថ្លៃថ្លា។ បណ្ដាឯកសារនេះជាភ័ស្តុតាងជាក់ស្ដែង
ច្បាស់លាស់ថា បណ្ដាក្រុមហ៊ុនគីមីអាមេរិកមានទោសក្នុងការផលិតចេញជាតិ
គីមីមាន Dioxin ដើម្បីឲ្យទាហានអាមេរិករោយមកលើដែនដីវៀតណាម៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

