![]() |
| កាណាល់ទូរទស្សន៍អាមេរិក CNN ផ្សព្វផ្សាយទួរទេសចរណ៍នៅទីក្រុងហាណូយ (VNA) |
(VOVworld) – គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចុះហត្ថលេខាលើ
កិច្ចសន្យាសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍ក្នុងដំណាក់កាលឆ្នាំ ២០១៧-
២០១៨ ជាមួយកាណាល់ទូរទស្សន៍អាមេរិក CNN។ ប្រការនេះត្រូវបានចាត់ទុក
ជាការបោះជំហានលោតផ្លោះដែលជួយទីក្រុងហាណូយទាក់ទាញភ្ញៀវទេសចរ
អន្តរជាតិមកទស្សនា។ លោក Do Dinh Hong នាយកមន្ទីរទេសចរណ៍ទីក្រុង
ហាណូយបានឲ្យដឹងថា៖
«យើងខ្ញុំមានគោលបំណងថា៖ ទស្សនិកជននៃ CNN ស្គាល់ដល់ទីក្រុង
ហាណូយដូចបេះដូងរបស់វៀតណាមនិងជាទីកន្លែងពោរពេញទៅដោយ
អត្តសញ្ញាណវប្បធម៌របស់វៀតណាម។ មនុស្សវៀតណាមស្វាគមន៍រាក់ទាក់
ចំពោះភ្ញៀវ ទេសចរ។ ជាពិសេស ទីក្រុងហាណូយមានរមណីយដ្ឋានប្រវត្តិសាស្ត្រ
ស្អាតអស្ចារ្យជាច្រើន។ ការផ្សព្វផ្សាយរូបភាពរដ្ឋធានីហាណូយមិនត្រឹមតែទាក់
ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាច្រើនថែមទៀត ប៉ុណ្ណោះទេ ថែមទាំង
មជ្ឈដ្ឋានវិនិយោគិនបរទេស ទៀតផង៕»
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

