| ខ្លឹមសារថ្មីជាច្រើនក្នុងសម័យប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៣ |
(VOV)_នាព្រឹកថ្ងៃទី១៩ តុលា ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានជូនដំណឹង
អំពីកម្មវិធី សម័យប្រជុំលើកទី១០ រដ្ឋសភា នីតិកាលទី១៣ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃ
ទី២០ តុលា។
ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Hanh Phuc បានអោយ
ដឹងថា៖ ក្នុងសម័យប្រជុំលើកនេះ បណ្ដាសមាជិក សមាជិកាសភា នឹងដោះស្រាយ
បញ្ហាយុត្តិធម៌ជាសារវ័ន្ត ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ សម្រេចរបបនីតិរដ្ឋ របស់ប្រជាជន
ដោយប្រជាជននិងដើម្បីប្រជាជន។ រដ្ឋសភាលៃទុកពេលវេលាជាច្រើនដើម្បីពិភាក្សា
អនុម័តលើច្បាប់ចំនួន១៨ សេចក្ដីព្រាងចំនួន១៤និងគំរោងច្បាប់ផ្សេងៗ ដែលទាក់
ទិនដល់សិទ្ធិមនុស្ស សិទ្ធិនិងនិងកាតព្វកិច្ចជាសារវ័ន្តរបស់ប្រជាពលរដ្ឋ។ រដ្ឋសភាក៏
បានពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម ថវិការដ្ឋ ក្នុងឆ្នាំ ២០១៥ និងផែនការឆ្នាំ
២០១៦ផងដែរ។
ក្នុងសម័យប្រជុំលើកនេះ សកម្មភាពសួរដេញដោល នឹងបានផ្លាស់ប្តូរថ្មីជាច្រើន
ហើយតាមគំរោង រដ្ឋសភានឹងសួរដេញដោលនាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល
ទាំងឡាយ។ លោក Nguyen Hanh Phuc បានអោយដឹងថា៖
“ សមាជិករដ្ឋាភិបាលទាំងឡាយ ត្រូវចូលរួមដើម្បីស្ដាប់ការសួរដេញដោល រួម
ទាំង នាយករដ្ឋមន្ត្រី រដ្ឋាភិបាល។ រដ្ឋសភាក៏បានស្ដាប់របាយការណ៍របស់រដ្ឋាភិបាល
អំពីការអនុវត្តសេចក្ដីសម្រេចចិត្តចំនួន៨។ គណៈកម្មាធិការរដ្ឋសភានឹងមានរបាយការ
ណ៍ពិនិត្យឡើងវិញ និងប្រធានគណៈលេខាធិការ កិច្ចប្រជុំ នឹងបូកសរុបរបាយការណ៍
ពិនិត្យមើលឡើងវិញរបស់ខ្លួនទៀត។ ទន្ទឹមនឹងនោះ តុលាការ អយ្យការ គណៈកម្មាធិ
ការប្រជាជនក៏មានរបាយការរបស់ខ្លួន អំពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាផងដែរ៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
