![]() |
នាព្រឹកថ្ងៃទី ១៣ មិនា នៅទីក្រុងហាណូយ បានប្រារព្ធពិធីទទួល គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ២ ដោយប្រធានរដ្ឋប្រគល់ជូននាយកដ្ឋានភាពយន្ត ក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៦៥ ទិវាលោកប្រធានហូជីមិញចុះហត្ថលេខាលើក្រឹត្យស្ដីពីការបង្កើតផ្នែកភាពយន្ត បដិវត្តន៍វៀតណាម (ថ្ងៃទី ១៥ មិនា)។ ក្នុងឱកាសនេះ នាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំពិធីជួបសំណេះសំណាលជាមួយលិល្បៈករជាច្រើនជំនាន់ និងតាំងបង្ហាញរូបថតអំពីសមិទ្ធិផលក្នុងរយៈពេល ៦៥ ឆ្នាំ នៃភាពយន្តបដិវត្តន៍វៀតណាមនៅទីក្រុងហាណូយ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Ngoc Thien រដ្ឋមន្ត្រីក្រសួង វប្បធម៏កីឡានិងទេសចរណ៍បានអះអាងថា៖ ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងទៅ ផ្នែកភាពយន្តជានិច្ចកាលប្រកៀកស្មា រួមដំណើរក្នុងបុព្វហេតុប្រយុទ្ធការពារមាតុភូមិ និងកសាងប្រទេសជាតិផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិ។
លោក Nguyen Ngoc Thien បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ ផ្នែកភាពយន្តគប្បីបន្តស្រាវជ្រាវ លើកសំណើរអំពីបញ្ហាដែលមានលក្ខណៈយុទ្ធសាស្ត្រ និងលើកទឹកចិត្តចំពោះលិល្បៈករច្នៃប្រឌិត ហើយបង្កើតឡើងវណ្ណកម្មឆ្នើមជាច្រើនទៀត ដើម្បីរួមចំណែកក្នុងខឿនភាពយន្តនៃប្រទេសជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

