| លោកឧបនាយករដ្ឋមន្រ្តី Hoang Trung Hai ថ្លែងមតិនៅសន្និសីទ (រូបថត៖VGP) |
(VOVworld) - នាព្រឹកថ្ងៃទី១៣ ធ្នូ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung
Hai ប្រធានគណៈកម្មាធិការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិបាន អញ្ជើញជាអធិ
បតីសន្និសីទបូកសរុប៥ឆ្នាំនិងពង្រាងផែនការភារកិច្ចឆ្នាំ២០១៦ របស់គណៈកម្មាធិ
ការនេះ។របាយការណ៍នៅសន្និសីទបានឲ្យដឹងថា ក្នុងរយៈ ពេល៥ឆ្នាំកន្លងទៅ ការ
ងារធានាសន្តិសុខ សុវត្ថិភាពអាកាសចរណ៍ត្រូវបានរក្សា រឹងមាំជាសារវ័ន្ត រាល់
ឧប្បត្តិហេតុត្រូវបានជំនះទាន់ពេលវេលា។កម្លាំងសន្តិសុខ អាកាសចរណ៍បានសហ
ការប្រកបដោយប្រសិទ្ធិភាពជាមួយស្ថាប័នមានសមត្ថ កិច្ចនានាក្នុងការងារបង្ការ
ដោះស្រាយការរំលោភ មិនទុកឲ្យកើតមានឡើងផល វិបាកដែលប៉ះពាល់ទៅលើ
សន្តិសុខ សុវត្ថិភាពអាកាសចរណ៍។រដ្ឋមន្រ្តីក្រសួង គមនាគមន៍ដឹកជញ្ជូនវៀត
ណាមលោក Dinh La Thang បានឲ្យដឹងថា៖
“បន្តលើកកំរិតហេដ្ឋារចនាសម្ព័ន្ធមធ្យោបាយ សម្ភារៈអាកាសចរណ៍តាមទិស
ទំនើប។ប្រមូលផ្ដុំលើការអនុវត្តន៍បច្ចេកវិទ្យាព័ត៌មាន កែលំអររបៀងសន្តិសុខទំនើប
ឆ្លើយតបយ៉ាងពេញលេញនឹងបទដ្ឋានអន្តរជាតិ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
