![]() |
(VOVworld) - នាថ្ងៃទី២១ កញ្ញា នៅរដ្ឋធានីហាណូយ ក្រសួងការបរទេសវៀត
ណាមបានរៀបចំពិធីបង្ហាញមុខ clip ផ្សព្វផ្សាយអំពីវៀតណាមដោយចំណងជើង
“Welcome to Viet Nam” ដោយការចូលរួមរបស់តំណងនៃក្រសួង ស្ថាប័ន ផ្នែក និង
អង្គការអន្តរជាតិជាច្រើននៅវៀតណាម។ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេស
វៀតណាមលោក Dang Minh Khoi បានសង្កត់ធ្ងន់ថា ការកសាង clip ផ្សព្វផ្សាយ
“Welcome to Viet Nam” សំដៅ ឧទ្ទេសនាមជាទូទៅអំពីវៀតណាមតាមរយៈការថត
វីដេអូរស្ដីពីរមនីយដ្ឋានដ៏ល្បីឈ្មោះនៃប្រទេសជាតិ វប្បធម៌និងមនុស្សវៀតណាម
ព្រមទាំងសមិទ្ធិផលលើគ្រប់វិស័យក្នុងបុព្វហេតុផ្លាស់ប្ដូថ្មីផងដែរ។
ដោយមានរយៈពេលជាង៧នាទី clip “Welcome to Viet Nam” ត្រូវបានឧទ្ទេសនាម
ជាភាសាចំនួន៩នោះគឺ វៀតណាម អង់គ្លេស បារាំង ចិន រុស្ស៊ី អេស្ប៉ាញ់ ព័រទុយ
ហ្គាល់ ជប៉ុននិងអេហ្ស៊ីប។Clip នេះបានផ្ញើរជូនទស្សនិកជននូវសារមួយស្ដីពី
ប្រទេសវៀតណាមសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងជាទីមកដល់គួរឲ្យទាក់ទាញ
ចំពោះមិត្តភក្តិអន្តរជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

