បំផុសយុទ្ធនាការម៉ោងផែនដី២០១៦ជាផ្លូវការ

(VOV)_ដោយប្រធានបទ៖ សកម្មភាពតិច អត្ថន័យធំ យុទ្ធនាគារម៉ោង​ផែនដី
ជាពិសេសគឺសកម្មភាពបិទភ្លើង និងឧបករណ៍អគ្គីសនីមិនចាំបាច់ក្នុងរយៈពេលមួយ
ម៉ោង ចាប់ពីម៉ោង២០និង៣០នាទីដល់ម៉ោង២១និង៣០នាទី នៅវៀតណាមនិងប្រ
ទេសនានាលើពិភពលោក នាថ្ងៃទី១៩មិនា។ នេះគឺជាឆ្នាំទី៨ដែល​វៀតណាមជួយជ្រោមជ្រែង យុទ្ធនាការម៉ោងផែនដី និងក៏ជាឆ្នាំទី៥ ក្រសួង​ឧស្សាហ ពាណិជ្ជកម្ម
វៀតណាមទទួលរៀបចំកម្មវិធីនេះ។

នាព្រឹកថ្ងៃទី៥មិនា ពិធីប្រកាស និងបំផុសយុទ្ធនាការម៉ោងផែនដី ២០១៦ ​ត្រូវ
បានប្រារព្វឡើង នៅទីក្រុងហាណូយ។ ស្ដីអំពីអត្ថន័យនៃប្រធានបទ៖ សកម្មភាព
តិច អត្ថន័យធំ នៃយុទ្ធនាការម៉ោងផែនដីឆ្នាំនេះ លោក Trinh Quoc Vu ប្រធាននា
យកដ្ឋានវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងសន្សំសំចៃថាមពល នៃក្រសួង​ឧស្សាហ
ពាណិជ្ជកម្មវៀតណាម បានអោយដឹងថា៖

“តាមរយៈប្រធានបទនេះ យើងខ្ញុំមានគោលបំណងផ្ញើសារទៅកាន់​ប្រជាជន​
គ្រប់រូប សហគមន៍ និងសង្គមទាំងមូល ថា យើងម្នាក់ៗ ត្រូវរួមដៃជាមួយគ្នា ចាប់
ផ្តើមពីសកម្មភាពតូចតាច ដូចជា៖ បិទឧបករណ៍អគ្គីសនីក្នុងពេលមិនប្រើប្រាស់
ប្រើប្រាស់ទឹកស្អាតដោយសន្សំសំចៃ និងប្រសិទ្ធិភាព និងការពារបរិស្ថាន។ ពី
សកម្មភាពតូចតាចនេះ ប្រសិនបើយើងទាំងអស់គ្នាអនុវត្តបាន ប្រទេសយើង
នឹង​កាន់តែអភិវឌ្ឍន៍ផង និងការពារបាននូវបរិស្ថានទៀតផង៕”