![]() |
នាថ្ងៃទី ១៦វិច្ឆិកា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសិក្ខាសាលារំលឹកខួបអនុស្សវរីយ៍លើកទី ២០ ទិវាសន្និសីទជាន់ខ្ពស់និយាយភាសាបារាំងលើកទី ៧ នៅវៀតណាម (១៩៩៧ - ២០១៧) ដោយប្រធានបទ “ការចងចាំ និងយថាទស្សន៍”។
ចំពោះសហគមន៍និយាយភាសាបារាំង ក៏ដូចជាវៀតណាម សន្និសីទនេះគឺជាព្រឹត្តិការណ៍មានលក្ខណៈលោតផ្លោះ ហើយបើកចេញនូវដំណាក់កាលថ្មី។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ បែលហ្ស៊ិកប្រចាំនៅវៀតណាម លោកស្រី Jehane Roccas ប្រធានក្រុមឯកអគ្គរដ្ឋទូតនិយាយភាសាបារាំងប្រចាំនៅហាណូយបានសង្កត់ធ្ងន់ថា៖
“សន្និសីទជាន់ខ្ពស់នៃអង្គការអន្តរជាតិនិយាយភាសាបារាំងលើកទី ៧ គឺជាព្រឹត្តិការការទូតប្រកបដោយជោគជ័យរបស់វៀតណាម ហើយគូសបញ្ជាក់នូវការបើកចំហរបស់វៀតណាមឆ្ពោះទៅលទ្ធិពហុភាគី។ សន្និសីទនេះបានរួមចំណែកសម្រេចរួចរាល់របៀបរបបនៃអង្គការអន្តរជាតិនិយាយភាសាបារាំង ដោយមានការបោះឆ្នោតជ្រើសតាំងអគ្គលេខាធិការដំបូង និងអនុម័ត ធម្មនុញ្ញនៃអង្គការអន្តរជាតិនិយាយភាសាបារាំង”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

