![]() |
| ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មី |
(VOV)_នាថ្ងៃទី៩កុម្ភះ (គឺថ្ងៃទី២ បុណ្យចូលឆ្នាំថ្មីប្រពៃណី ២ឥ១៦) ប្រជាជន
និងភ្ញៀវទេសចរជាច្រើនកុះករ បានមកដល់ទីលាន Ba Dinh ប្រវត្តិសាស្ត្រ ចូល
ប្រាង្គដំកល់សពលោកប្រធានហូជីមិញ។ គ្រួសារលោកស្រី Dao Thi Trang ជន
មួយនាក់នៅខេត្ត Hai Duong បានចែករំលែកថា៖
“ ខ្ញុំនឹងគ្រួសារមកគោរពវិញ្ញាណក្ខ័ន្ឌលោកប្រធានហូជីមិញ។ ខ្ញុំមកទីនេះ
ដើម្បីនឹករលឹកអំពីដំណាក់កាលប្រវត្តិសាស្ត្រមុននេះ ហើយលោកអ៊ំបាននាំមកនូវ
ជីវភាពរស់នៅប្រកបដោយសុខសាន្តត្រាណ សុភមង្គល សម្បូរធូធារ ដូចនាសព្វថ្ងៃ។”
ហើយនៅភូមិភាគកណ្ដាលវៀតណាម ក្នុងឱកាសចូលឆ្នាំថ្មី ប្រជាជនជាច្រើន
កុះករបានទៅវត្ត អូជធុប បួងសួងសុំអោយមានឆ្នាំថ្មីមួយប្រកបដោយសុខសាន្ត
ត្រាណ សម្បូរធូធារចំពោះសមាជិកក្នុងគ្រសារ និងមិត្តភាក្តិ។ ព្រះតេជគុណ Thich
Hue Phuoc វត្ត Tu Lam ទីក្រុង Hue ខេត្ត Thua Thien Hue មានពុទ្ធដីការថា៖ ទំនៀម
ទំលាប់ទៅវត្តនាដើមឆ្នាំថ្មីជាចំណុចវប្បធម៌ដ៏ស្អាតក្នុងជីវភាពរស់នៅរបស់ប្រជាជន
វៀតណាម នាដើមឆ្នាំ។
នៅខេត្ត Dong Thap ( ភាគខាងត្បូងវៀតណាម) ពិធីបុណ្យនិទាឃរដូវ ឆ្នាំ
២០១៦ ត្រូវបានផ្សាភ្ជាប់ជាមួយពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតខេត្ត
Dong Thap បានជាប្រជាជននៅទីនេះទទួលនិទាឃរដូវ ក្នុងបរិយាកាសសប្បាយរីក
រាយ អបអរសាទរឆ្នាំថ្មីប្រពៃណី ២០១៦។ លោក Tran Van Dung នៅទីក្រុង Cao Lanh
( ខេត្ត Dong Thap) បានអោយដឹងថា៖
“ នៅទីនេះមានសកម្មភាពជាច្រើន បានជាប្រជាជនមកដល់ទីនេះច្រើន
ណាស់។ ក្នុងឱកាសចូលឆ្នាំថ្មី ខ្ញុំសង្ឃឹមថា៖ប្រទេសកាន់តែអភិវឌ្ឍន៍ខ្លាំងក្លាថែម
ទៀត ដើម្បីជីវភាពរស់នៅរបស់ប្រជាជនកាន់តែសម្បូរធូធារ៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

