![]() |
| ប្រជាជនក្នុងទូទាំងប្រទេសទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៦ដ៏សប្បាយរីករាយ |
(VOV)_បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មី ២០១៦ ត្រូវបានប្រព្រឹត្តទៅយ៉ាង
ផុលផុស ក្នុងទូទាំងប្រទេសវៀតណាម។ នៅទីក្រុងហាណូយ ប្រជាជនបានហូរ
ចេញទៅតាមវិថីនានាដើម្បីទទួលបុណ្យចូលឆ្នាំថ្មី។
ទីក្រុងហូជីមិញបានរៀបចំការបាញ់កាំជ្រូច អបអរសាទរនិទាឃរដូវឆ្នាំវក
អដ្ឋស័ក។បណ្ដាមណ្ឌលលេងកំសាន្តទាក់ទាញប្រជាជនមកទស្សនាជាច្រើនកុះ
ករ។ នៅវិថីផ្កា Nguyen Hue លោកស្រី Nguyen Thi Hue អាណិកជនវៀតណាមនៅ
អូស្ត្រាលី បានចែករំលែកថា៖
“ ខ្ញុំឃើញថាវិថីផ្កាឆ្នាំនេះមានការផ្លាស់ប្តូរថ្មីជាច្រើន។ ខ្ញុំជឿជាក់ថា៖ក្នុងអនា
គត ប្រទេសជាតិនឹងធ្វើសមាហរណកម្មលឿន។ ហើយខ្ញុំក៏ជឿជាក់ថា៖ឆ្នាំនេះក៏គឺ
ជាឆ្នាំសំណាង សប្បាយរីករាយរបស់ប្រទេសជាតិ របស់តំបន់ទាំងមូល របស់គ្រប់
គ្រួសារ។”
នាយប់ថ្ងៃទី៧កុម្ភះ ប្រជាជនជាច្រើនកុះករនៅទីក្រុង Can Tho តំបន់វាល
ទំនាបទន្លេ Cuu Long និងខេត្តជំវិញនានា បានទៅកាន់ទីក្រុង Can Tho ដើម្បី
ទស្សនាវិថីផ្កា កម្មវិធីតន្ត្រី និងបាញ់កាំជ្រូច អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី
២០១៦ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

