![]() |
| ទិដ្ឋភាពនៃសិក្ឋាសាលា |
(VOVworld)- អាស៊ានជាសហគមន៍មួយផ្សាភ្ជាប់អំពីនយោបាយចងសម្ព័ន្ធអំពី
សេដ្ឋកិច្ចនិងចែករំលែកការទទួលខុសត្រូវសង្គម។ នេះជាការអះអាងរបស់អនុរដ្ឋ មន្ត្រីការបទេសវៀតណាម លោក Le Hoai Trung នៅសិក្ខាសាលា “កសាងសហ គមន៍វប្បធម៌-សង្គមអាស៊ាន៖ ឆ្ពោះទៅអត្តសញ្ញាណរួម បទពិសោធន៍របស់ EU” ដោយក្រសួងការបរទេសវៀតណាមរួមជាមួយក្រុមបេសកកម្ម សហភាពអឺរ៉ុប ប្រចាំនៅវៀតណាមរៀបចំឡើងនាព្រឹកថ្ងៃទី២៤សីហានៅទីក្រុងហាណូយ។
លោក Le Hoai Trung បានសង្កត់ធ្ងន់ថា សិក្ខាសាលាលើកនេះ បានរួមចំណែក
បង្កើនការ ផ្សព្វផ្សាយអំពីសហគមន៍អាស៊ាននិយាយរួម និងសហគមន៍វប្បធម៌ សង្គមអាស៊ាននិយាយដោយឡែក។ ដោយមានការចូលរួមរបស់តំណាងការទូត
នានា និងអ្នកជំនាញសហភាពអឺរ៉ុប សិក្ខាសាលានេះ នឹងជាឱកាសដើម្បី ភាគី ទាំងពីរពិភាគ្សាអំពីមេរៀនបទពិសោធន៍របស់ EU ក្នុងការកសាងនិងគ្រប់គ្រង សហគមន៍វប្បធម៌សង្គម៖
“សហភាពអឺរ៉ុប ជារូបសណ្ឋានដ៏ជោគជ័យបំផុតក្នុងការកសាងសហគមន៍
មួយលើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ច សង្គម និងនយោបាយ។ អាស៊ាននឹងដក បទពិសោធន៍ជាច្រើនពី EU ដើម្បីកសាងសហគមន៍អាស៊ាននិយាយរួម និង សហគមន៍វប្បធម៌សង្គមអាស៊ាននិយាយដោយឡែក។ ខ្ញុំជឿជាក់ថា តាមរយៈ
សិក្ខាសាលានេះ នឹងជួយអភិវឌ្ឍន៍សហគមន៍អាស៊ានដោយសម្រេចបាននូវ គោលដៅដែលបានដាក់ចេញ”។
នៅខាងក្រៅសិក្ខាសាលាកក៏បានប្រព្រឹត្តទៅពិធីបើកពិព័រណ៍រូបថត ស្តីពី
អត្តសញ្ញាណវប្បធម៌ សង្គមរបស់អាស៊ាននិងសហភាពអឺរ៉ុបផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

