| សកម្មភាពជាច្រើនរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម |
នាថ្ងៃទី២២ ធ្នូ កងយោធពលខេមរះភូមិន្ទកម្ពុជា ស្ថានទូតវៀតណាម និងសហ
គមន៍ជន វៀតណាមនៅកម្ពុជា បានរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ឌ ដាក់កម្រងផ្កានៅ
វិមានរំលឹកខួបអនុស្សាវរីយ៍កងទ័ពស្ម័គ្រចិត្តវៀតណាម នៅរាជធានីភ្នំពេញ។ នេះ
គឺជាកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ឌជនវៀតណាមដែលបានពលីជីវិត ដើម្បីភារកិច្ចអន្តរ
ជាតិដ៏ខ្ពង់ខ្ពស់ អោយជួយសង្គ្រោះជាតិកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍
ប៉ុលពត។
(VOV)_រំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម
(ថ្ងៃទី២២ ធ្នូឆ្នាំ ១៩៤៤ -ថ្ងៃទី២២ ធ្នូ ឆ្នាំ ២០១៥) និងថ្ងៃទី២៦ ទិវាការពារប្រទេសក្នុង
ប្រជាជនទាំងមូល (ថ្ងៃទី២២ធ្នូឆ្នាំ ១៩៨៩-ថ្ងៃទី២២ ធ្នូ ឆ្នាំ ២០១៥) នៅតំបន់ជាច្រើន
នៅវៀតណាម បានប្រព្រឹត្តទៅសកម្មភាពជាច្រើន រំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍
សំខាន់នេះ។
នាថ្ងៃទី២១ ធ្នូ នៅខេត្ត Tuyen Quang បានរៀបចំជំនួបប្រាស្រ័យកម្មាភិបាល ជាន់ខ្ពស់ កងទ័ពដែលបានចូលនិវត្តន៍ នៅក្នុងខេត្ត ឆ្នាំ ២០១៥។ ប្រធានគណៈ កម្មាធិការប្រជាជនខេត្ត Tuyen Quang លោក Pham Minh Huan បានកត់សម្គាល់ ការរួមវិភាគទានរបស់បណ្ដាកម្មាភិបាលកងទ័ព របស់កងកម្លាំងប្រដាប់អាវុធខេត្ត ក្នុងរយៈពេលកន្លងទៅ ចំពោះស្ថិរភាព សន្តិសុខនយោបាយ ការពារប្រទេស និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងខេត្ត នាពេលកន្លងទៅ។ នាថ្ងៃនេះដែរ នៅខេត្ត Quang Nam ( ភាគកណ្ដាលវៀតណាម) បានប្រព្រឹត្តទៅពិធីប្រគល់កិត្តិនាមវីរះ ជន កងកម្លាំងប្រដាបអាវុធ ចំពោះបណ្ដាបុគ្គលមានស្នាដៃខ្ពស់ក្នុងការតស៊ូប្រឆាំង ចក្រព័តអាមេរិក សង្គ្រោះជាតិ។
ក៏ក្នុងឱកាសនេះដែរ នៅប្រទេសអាល្លឺម៉ង់ នាយប់ថ្ងៃទី២០ ធ្នូ សមាគម អតីតយុទ្ធជនវៀតណាម Berlin – Brandenburg បានរៀបចំជំនួបមុខ ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍ លើកទី៧១ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម។ អញ្ជើញចូលរួមពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាល្លឺម៉ង់ លោក Doan Xuan Hung បានអះអាងនិងវាយតំលៃខ្ពស់ចំពោះប្រពៃណីដ៏ភ្លឺស្វាង របស់កង ទ័ពប្រជាជនវៀតណាម។ ឯកអគ្គរដ្ឋទូតក៏បានបង្ហាញមោទនភាពអំពីជនវៀត ណាមនិយាយរួម ដែលក្នុងនោះមានបណ្ដាអតីតយុទ្ធជន ដែលបានមិត្តភក្តិ អាល្លឺម៉ង់ និងរដ្ឋាភិបាលអាល្លឺម៉ង់ វាយតំលៃជាសហគមន៍មួយក្នុងចំណោម សហគមន៍សម្របខ្លួនល្អបំផុតនៅអាល្លឺម៉ង់។ ផ្អែកទៅលើគ្រឹះដ្ឋាននេះ ឯកអគ្គ រដ្ឋទូត មានគោលបំណងថា៖ បណ្ដាអតីតយុទ្ធជនបន្តពង្រីកប្រពៃណី ដើម្បី កសាងសហគមន៍វៀតណាមនៅអាល្លឺម៉ង់កាន់តែអភិវឌ្ឍន៍ ធ្វើសមាហរណកម្ម រួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធវៀតណាមនិងអាល្លឺម៉ង់ឡើងកំរិតថ្មី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
