![]() |
| សន្និសីទក្រៅផ្លូវការ ACDFIM លើកទី ១៣ បិទបញ្ចប់ (Image: VNA) |
(VOVworld) – សន្និសីទក្រៅផ្លូវការមេញ្ជាការកំលាំងការពារជាតិអាស៊ានលើកទី
១៣ (ACDFIM លើកទី ១៣) ដោយប្រធានបទ «ការបង្កើនកិច្ចសហប្រតិបត្តិការ
ការពារជាតិដើម្បីសហគមន៍អាស៊ានខ្លាំងក្លាមួយ» បានបិទបញ្ចប់ នារសៀលថ្ងៃទី
១៤ មិនា នៅរដ្ឋធានី វៀនច័ន្ទ ប្រទេសឡាវ។ នៅសន្និសីទនេះ តំណាងកំលាំង
ការពារជាតិបណ្ដាប្រទេសអាស៊ានបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ស្តីពីបរិ
យាកាសសន្តិភាពមួយនៅសមុទ្រខាងកើតសំដៅជំរុញសន្តិភាពស្ថិរភាពនិង
កំណើនសេដ្ឋកិច្ចនិងភាពសម្បូររុងរឿងក្នុងតំបន់។ ដូច្នេះ ភាគីនានាគប្បីអនុវត្ត
ដោយពេញលេញនិងប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ
បត្តិរបស់ភាគីនានាលើសមុទ្រខាងកើត (DOC) ហើយសម្រេចឲ្យបានឆាប់រហ័ស
ន៍ការកសាងក្រមប្រតិបត្តិសំរាប់ភាគីទាក់ទិនលើសមុទ្រខាងកើត (COC)។
ប្រធានគណៈ ប្រតុភូហ្វីលីពីន ឧត្តមសេនីទោ លោក Romeo Tanalgo បានចាត់
ទុកថា៖ ក្រមប្រតិបត្តិមមួយរវាងអាស៊ាននិងចិននឹងកាត់បន្ថយគ្រោះអាសន្នផ្ទុះ
ឡើងជំលោះអារុធនៅសមុទ្រខាងកើតហើយដោះស្រាយរាល់ជំលោះដោយ
សន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ លោក Romeo Tanalgo ក៏បាន
ចាត់ទុកថា៖ ការដែល ប្រទេសអាស៊ាននានាមានសម្លេងរួមស្តីពីបញ្ហាលើ
សមុទ្រខាងកើតគឺចាំបាច់ណាស់។ អង្គសន្និសីទក៏បានផ្តោតទៅលើការជះ
ឥទ្ធិពលក្នុងទំនាក់ទំនងរវាងមហាអំណាចចំពោះស្ថានភាពក្នុងតំបន់ផងដែរ។
ឧត្តមសេនីត្រី Pery Lim មេបញ្ជាការកំលាំងការពារជាតិសឹង្ហបុរីបានលើកកំពស់
ភាពចាំបាច់នៃស្ថារភាពនៅសមុទ្រខាងកើត។
ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Do Ba Ty ប្រធានគណៈប្រតិភូ
វៀតណាមបានឲ្យដឹងថា៖ ស្ថិរភាពសន្តិសុខក្នុងតំបន់ក្នុងរយៈពេលកន្លងទៅ
ត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើនដូចជា៖ ភេរវកម្ម ជំលោះជាតិសាសន៍
ជាពិសេស សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍អាកាសចរណ៍លើសមុទ្រ
ខាងកើតកំពុងរងការរំលោភដោយទង្វើខុសច្បាប់ពិសេសគឺការប្រតិបត្តិតាម
អនុសញ្ញា អ.ស.ប. ស្តីពីច្បបា់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ លោក Do Ba
Ty បានចាត់ទុកថា៖ គប្បីបង្កើនសកម្មភាពកសាងទំនុកទុកចិត្តរវាងបណ្ដា
កំលាំងយោធា សកម្មភាពលើសមុទ្រនិងអាវកាសនៅសមុទ្រខាងកើតដោយ
ឈរ លើ UNCLOS 1982 និង DOC។ ជាទីបញ្ចប់ បណ្ដាអង្គសន្និសីទបានចុះ
ហត្ថ លេខាលើសេក្តីថ្លែងការណ៍រួមរបស់ ACDFIM លើកទី ១៣។ សេក្តីថ្លែង
ការណ៍ នេះផ្តោតទៅលើបញ្ហាសន្តិសុខក្នុងតំបន់ ក្នុងនោះ មានភាពចាំបាច់
អនុវត្តដោយ ពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC និងឆ្ពោះទៅ
កសាង COC យ៉ាង ឆាប់ៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

