![]() |
| ដំណោះស្រាយសំរាប់ប្រជាកសិករក្នុងពេលវៀតណាមចូលរួម TPP |
(VOV)_នេះគឺជាប្រធានបទ នៃសិក្ខាសាលាដោយមជ្ឈឹមសមាគមកសិករវៀត
ណាម រៀបចំឡើង នាថ្ងៃទី១២ ឧសភា នៅទីក្រុងហាណូយ។ សិក្ខាសាលាលើកនេះគឺសំ
ដៅលើកកំពស់ចំណេះដឹង ការយល់ដឹង អំពីTPP ចំពោះផ្នែកឧស្សាហកម្មវៀតណាម
ហើយពីនោះ ស្វែងរកដំណោះស្រាយនានា ជួយប្រជាកសិករអភិវឌ្ឍន៍ផលិតកម្ម លើក
កំពស់សមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
ថ្លែងមតិនៅទីនេះ លោក Jong Ha Bae ប្រធានដំណាងអង្គការស្បៀងអាហារ
និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)ប្រចាំនៅវៀតណាមបានអោយដឹងថា៖
តាមការស្រាវជ្រាវរបស់ FAO ថា៖ វៀតណាមនឹងជាប្រទេសទទួលបានផលប្រយោជន៍
ច្រើនបំផុត ក្នុងចំណោមប្រទេសចំនួន១១ ចូលរួម TPP ។ ដើម្បីប្រជាកសិករទទួល
បានផលប្រយោជន៍ទាំងនេះ ដំណាង FAO បានអះអាងថា៖ ត្រូវបង្កើតយន្តការអាទិ
ភាពដើម្បីទាក់ទាញឯកជនវិនិយោគ និងអភិវឌ្ឍន៍កសិកម្ម លើកកំពស់គុណភាព
សុវត្ថិភាពម្ហូបអាហារផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

