![]() |
អញ្ជើញចូលរួមវគ្គហ្វឹកហ្វឺននេះ មានអ្នកជំនាញចំនួន ១១ រូបមកពីទីភ្នាក់ងារហ្វឹកហ្វឺននៃអង្គការសហប្រជាជាតិ និងសិក្ខាកម្មនាទាហានចំនួន ៣០ រូប មកពីប្រទេសជាសមាជិតអង្គការសហប្រជាជាតិចំនួន ២៣។ វៀតណាមបាបញ្ជូននាយទាហានចំនួន ៥ រូប ដែលរួមមាននាយទាហានកងទ័ពចំនួន ៣ រូប និងនាយទាហានប៉ូលីសចំនួន ២ រូបចូលរួមវគ្គហ្វឹកហ្វឺននេះ។
ក្នុងអំឡុងពេលប្រព្រឹត្តិទៅវគ្គបណ្តុះបណ្តាលនេះ នាយទាហានជាន់ខ្ពស់នៃកងទ័ព និងនគរបាលនឹង បានសិក្សារៀនសូត្រអំពីចំណេះដឹងជាមូលដ្ឋានអំពីដំណើរការជ្រើសរើស អនុវត្តន៍ ជួយឧបត្ថម្មភ ផ្លាស់ប្ដូរទ័ព ដកអង្គភាពកងទ័ព និងនគរបាល នៅពេលចូលរួមបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ វគ្គហ្វឹកហ្វឺននេះមានអត្ថន័យជាក់ស្ដែង ក្នុងបរិបទដែលវៀតណាមមិនទាន់មានបទពិសោធន៍ជាច្រើនក្នុងការគ្រប់គ្រង សម្រសម្រួល រៀបចំផែនការ ដើម្បីដាក់ពង្រាយអង្គភាពនានាធ្វើសកម្មភាពនៅគណៈបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
លោក Rafael Barbieri ប្រធានក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានឲ្យដឹងថាវគ្គហ្វឹកហ្វឺន របស់អង្គការសហប្រជាជាតិស្ដីពីការកសាងផែនការជាតិសម្រាប់នាយទាហានជាន់ខ្ពស់ លើកទី ៤ នេះ នៅវៀតណាមបានគូសសញ្ញាសម្គាល់នូវការវិវឌ្ឍន៍ដ៏សំខាន់មួយ សំដៅធានាយុទ្ធសាស្ត្រសហប្រតិបត្តិការរយៈពេលវែងក្នុងកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពជាសកលរបស់វៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

