យោងតាមលោក Nguyen Quoc Dung រាល់ការរួមចំណែកសកម្ម របស់វៀតណាម ត្រូវបានអនុវត្តតាមសសរទ្រូងទាំង៣គឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម៖

“ស្តីពីវិស័យនយោបាយសន្តិសុខ វៀតណាមបានម្ចាស់ការអភិវឌ្ឍន៍ បណ្តាយន្តការធានាសន្តិសុខ តាមរយៈការកសាងទំនុកទុកចិត្តនិងបទដ្ឋាន កិច្ចសហប្រតិបត្តិការ។ មតិនិងគោលគំនិតជាច្រើនរបស់វៀតណាមត្រូវបានទទួល ស្គាល់និងអនុវត្តយ៉ាងទូលាយ។ ហើយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក៏ជា ចំណុចភ្លឺក្នុងដំណើរការវៀតណាមចូលរួមកសាងសហគមន៍អាស៊ានផងដែរ”។

ទិដ្ឋភាពនៃសន្និសីទ

ក្នុងការកសាងសហគមន៍វប្បធម៌ សង្គម វៀតណាមសកម្មចូលរួមរាល់ សកម្មភាពស្តីពីសិទ្ធិការពារផលប្រយោជន៍របស់ពលករ ពង្រីកនូវតួនាទីរបស់ ស្ត្រី កុមារនិងយុវជនជាមួយបម្រែបម្រួលអាកាសធាតុ។

បន្តលទ្ធផលដែលទទួលបាននោះ ក្នុងឆ្នាំ២០១៨ វៀតណាមនឹងម្ចាស់ ការថែមទៀតក្នុងដំណើរការសហប្រតិបត្តិការក្នុងអាស៊ាន។ លោក Nguyen Quoc Dung បានអះអាងថែមទៀតថា៖

“អនុវត្តប្រកបដោយប្រសិទ្ធភាព រាល់សកម្មភាពសហប្រតិបត្តិការ អាស៊ាន ក្នុងបណ្តាផែនការមេនៃសសរទ្រូងរបស់សហគមន៍ ជាពិសេស បង្រួញគម្លាតអភិវឌ្ឍន៍ក្នុងការអនុវត្តទស្សនវិស័យអាស៊ាន២០២៥។ រក្សា គោលជំហររួមរបស់អាស៊ានអំពីបញ្ហាសមុទ្រខាងកើត និងផ្លាស់ប្តូរមតិអំពី ស្ថានភាពលើសមុទ្រខាងកើតនៅបណ្តាវេទិកាអាស៊ាននិងដៃគូនានា”។

វៀតណាមនឹងរួមចំណែកនាំកិច្ចសហប្រតិបត្តិការអាស៊ានជាមួយដៃគូ នានាកាន់តែស៊ីជម្រៅនិងបន្តត្រៀមផែនការសម្រាប់ការទទួលតួនាទីជាប្រ ធានអាស៊ាននាឆ្នាំ២០២០៕