![]() |
| វៀតណាមឈានទៅមុខអំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ |
(VOV)_មធ្យោបាយវាយតំលៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាព (SEDA) របស់
ក្រុមហ៊ុនពិគ្រោះយោបល់គ្រប់គ្រង Boston Consulting Group (BCG) បានអះអាងថា៖
វៀតណាមទទួលបានសមិទ្ធិផលសកម្មសំខាន់ជាច្រើន ក្នុងដំណើការផ្លាស់ប្តូរភាព
សម្បូរធូធារសេដ្ឋកិច្ចទៅជាគុណភាពរស់នៅរបស់ប្រជាជន។ ការវាយតំលៃនេះ
ត្រូវបាននាំចេញក្នុងសន្និសីទកាសែត ៖ប្រទេសផ្កាឈូក ៖រក្សាសមិទ្ធិផលគួរអោយ
ចាប់អារម្មណ័ របស់វៀតណាម ស្ដីអំពីកំណែទម្រង់ជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបាន BCG រៀបចំឡើងនាថ្ងៃទី២៣មិនានៅទីក្រុងហាណូយ។ តាមនោះ វៀត
ណាមជាប្រទេសមួយក្នុងចំណោមប្រទេសជួរមុខលើពិភពលោក (ឈរលំដាប់
ថ្នាក៉ទី៤ក្នុងចំណោមប្រទេសចំនួន១៤៩) អំពីសមត្ថភាពផ្លាស់ប្តូរកំរិតសម្បូរធូធារ
ពីវិស័យសេដ្ឋកិច្ចទៅជាគុណភាពជីវភាពរស់នៅ របស់ប្រជាជន។ របាយការណ៍
នេះបានសរអោយឃើញថា៖ សន្ទស្សន៍ GDP សំរាប់មនុស្សម្នាក់ៗ ទទួលបាន
៥២០០ដុល្លារអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែវៀតណាមស្ថិតនៅក្នុងចំណោមប្រទេស
អភិវឌ្ឍន៍និរន្តរភាព មានគុណភាពជីវភាពរស់នៅស្មើនឹងប្រទេសមាន GDP គិត
ជាមនុស្សម្នាក់ចំនួន១០ ០០០ ដុល្លារអាមេរិក។ របាយការណ៍នេះក៏បានស្នើអោយរដ្ឋាភិបាលវៀតណាមត្រូវមានសកម្មភាពជាក់ស្ដែងមួយចំនួន ដូចជា៖ លើកកំពស់
សមត្ថភាពសំរាប់ទីផ្សារពលករ រៀបចំកម្មវិធីតម្រង់ទិសដៅការងារសំរាប់វ័យក្មេង…លៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

