![]() |
| វៀតណាមមានការរួមវិភាគទានជាច្រើនសំរាប់ជោគជ័យសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក |
(VOV)_នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le
Hoai Trung ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន ស្ដីអំពីលទ្ធផល និងអត្ថន័យ
របស់ការដែលគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយករដ្ឋមន្ត្រី លោក
Nguyen Tan Dung នៅសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក នាពេលកន្លងទៅ។
អនុរដ្ឋមន្ត្រី លោក Le Hoai Trung បានអះអាងថា៖ បណ្ដាថ្នាក់ដឹកនាំអាស៊ាន
និងអាមេរិក បានពិភាក្សាអំពីបណ្ដាឱកាស ការលំបាកសាកល្បង ក្នុងតំបន់ និងបញ្ហាឆ្លងដែន ដូចជា៖ប្រឆាំងភេរវកម្ម បទល្មើសឆ្លងដែន ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ
នៅសន្និសីទលើកនេះបានបង្ហាញនូវតួនាទីណែនាំក្នុងតំបន់ សហគមន៍សេដ្ឋកិច្ច
មួយមានចរិតលក្ខណះប្រកួតប្រជែង គួរអោយទាក់ទាញ ដោយមានGDP ជាង
២៥០០ពាន់លានដុល្លារអាមេរិក និងទីផ្សារមួយមានអ្នកប្រើប្រាស់ចំនួន ៦២៥លាន
នាក់។ ទន្ទឹមនឹងនោះ បានសរអោយឃើញថា៖អាមេរិកយកចិត្តទុកដាក់ជាច្រើន
ចំពោះតំបន់អាស៊ាន ហើយមានគោលបំណងជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក
កាន់តែជាក់ស្ដែង នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសំរាប់ប្រទេសនិមួយៗ និង
តំបន់។ លោក Le Hoai Trung ក៏បានរំលឹកឡើងវិញនូវលទ្ធផលលេចធ្លោមួយចំនួន
ក្នុងសន្និសីទ ដែលក្នុងនោះមានសេចក្ដីថ្លែងការណ៍រួម Sunnylands។
អញ្ជើញចូលរួមសន្និសីទលើកនេះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាង
សកម្ម ម្ចាស់ការ និងមានការរួមវិភាគទានជាច្រើនសំរាប់ជោគជ័យនៃសន្និសីទ។ស្ដី
អំពីស្ថានភាពនៅក្នុងតំបន់ គណៈប្រតិភូវៀតណាម បានសម្ដែងក្តីព្រួយបារម្ភ ចំពោះ
បំរ៉ែបំរួលដ៏ស្មុគ្រស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត បទល្មើសឆ្លងដែន និង
បំរ៉ែបំរួលអាកាសធាតុ។ អនុរដ្ឋមន្ត្រី លោក Le Hoai Trung ក៏បានអោយដឹងថា៖វៀត
ណាមគាំទ្រការជំរុញទំនាក់ទំនងអាស៊ាន-អាមេរិក កាន់តែជាក់ស្ដែង។
សកម្មភាពរបស់គណៈប្រតិភូវៀតណាមនៅសន្និសីទនេះ ត្រូវបានអាមេរិក
និងប្រទេសជាសមាជិកនានាវាយតំលៃខ្ពស់ បង្ហាញរូបភាពប្រទេសវៀតណាមមួយ
ប្រកបដោយសកម្ម ម្ចាស់ការ និងមានការទទួលខុសត្រូវ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

