នាថ្ងៃទី ១៤ ខែមករា ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Raymond Chao បានឲ្យដឹងថា PWC បានស្ទង់មតិនាយកប្រតិបត្តិ (CEO) នៅទូទាំងតំបន់ អំពីទីតាំងដែលពួកគេមានបំណងចង់វិនិយោគ ក្នុងរយៈពេល ១២ ខែខាងមុខ។

តាមតួរលេខស្ថិតិថ្មីៗបំផុតថា ការវិនិយោគទុនផ្ទាល់ពីបរទេស (FDI) ចូលមកបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកើនឡើងកំរិតឯតទគ្គកម្ម គឺ ១៣៧ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។ តាមរបាយការណ៍មួយនាខែវិច្ឆិកាឆ្នាំ ២០១៨ ថា ប្រទេសជាសមាជិតអាស៊ានចំនួន ៣ រួមមាន វៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី បានស្រូបយក ៧២ % នៃចរន្តទុនវិនិយោគពីបរទេស៕