![]() |
| វៀតណាមត្រៀមរៀបចំដោយគ្រាប់គ្រាន់សំរាប់ឆ្នាំ APEC ២០១៧ (Image: VNA) |
(VOVworld) – វៀតណាមត្រៀមរៀបចំដោយគ្រាប់គ្រាន់សំរាប់ឆ្នាំ APEC ២០១៧
។ នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh
Son បានផ្តើមឡើងនៅវេទិការ «រួមគ្នាបង្កើនធ្វើសកម្មភាពដើម្បីទស្សនៈវិស័យ
រួម APEC » ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ ធ្នូ នៅទីក្រុងហាណូយ។ ថ្លែង
មតិនៅពិធីបើកវេទិការ អនុរដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា៖ វេទិការ សហ
ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (APEC) គឺជាខ្លឹមសារអាទិភាពជួរមុខក្នុង គោល
នយោបាយកិច្ចការបរទេសរបស់វៀតណាមដល់ឆ្នាំ ២០២០។ រួមជាមួយបណ្ដា
សកម្មភាពក្នុងក្របខ័ណ្ឌអាស៊ាន អ.ស.ប. និងអង្គការពាណិជ្ជកម្មពិភពលោក
(WTO) APEC ឆ្នាំ ២០១៧ គឺជាភស្តុតាងរស់រវើកសំរាប់ដំណើរការបង្កើន
ការទូតពហុភាគីនិងសមាហរណកម្មអន្តរជាតិលើគ្រប់ជ្រុងជ្រោយរបស់
វៀតណាម។ តំបន់ APEC បានអះអាងនូវសារៈសំខាន់ចំពោះកិច្ចការផ្លាស់ប្តូរ
ថ្មី សមាហរណកម្មអន្តរជាតិនិងអភិវឌ្ឍន៍របស់វៀតណាមក្នុងពេលដែលស្រូប
យក ៦៨% តំលៃប្រាក់នាំចេញ ៨២% តំលៃប្រាក់នាំចូល ៨២% ប្រភពទុន
វិនិយោគពី បរទេសសរុបហើយជិត ៨០% បរិមាណភ្ញៀវទេសចរអន្តរជាតិមក
ទស្សនានៅ វៀតណាម។ ក្រៅពីនោះ នាបច្ចុប្បន្ន វៀតណាមបានចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA ចំនួន ១៣ ក្នុងចំណោមកិច្ចព្រម
ព្រៀង FTA ចំនួន ១៥ ជាមួយបណ្ដាដៃគូ APEC។ នៅវេទិការ អង្គសន្និសីទ
គ្រប់រូបបានពិភាគ្សាអំពី ប្រធានបទ៖ ការលើកកំពស់តួនាទីរបស់ APEC ឆ្ពោះ
ទៅឆ្នាំ ២០២៥ ការជំរុញ ការខំប្រឹងប្រែងរួមត្រៀមរៀបចំឲ្យឆ្នាំ APEC
វៀតណាម ២០១៧៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

