![]() |
| បណ្ឌិត Pham Minh Tuan |
(VOV)_ KINSES 2016 ជាសន្និសីទជំនាញ ស្ដីអំពីការអប់រំ ដែលត្រូវបានមូល
និធិវិនិយោគជប៉ុន Kaizen សាលាគ្រប់គ្រងអាជីវកម្ម Insead និងមហាវិទ្យាល័យ
New York (អាមេរិក) រៀបចំឡើង បានប្រព្រឹត្តទៅ នាថ្ងៃទី២៧ និងទី២៨ កុម្ភះ នៅ
មហាវិទ្យាល័យ Zayed , ទីក្រុង Dubai អារ៉ាប់ពីសាអ៊ូឌិត ។ KINSES ២០១៦ មាន
ការចូលរួមរបស់ដំណាងជាង៣០០នាក់ និងវាគ្មិនចំនួន៥០នាក់ មកពីប្រទេសចំនួន
២០ លើទូទាំងពិភពលោក។ បណ្ឌិត Pham Minh Tuan អ្នកបង្កើតប្រព័ន្ធបច្ចេកវិទ្យា
អប់រំ TOPICA ជាដំណាងវៀតណាម បានអញ្ជើញជាវាគ្មិនមកចូលរួមសន្និសីទនេះ។
ដោយប្រធានបទ៖ និន្នាការពិភពលោកទាំងមូល ស្ថានភាពជាក់ស្ដែងនៅក្នុង
តំបន់ KINSES ២០១៦ មានកិច្ចប្រជុំពិភាក្សាចំនួន ១១ ប្រមូលផ្ដុំស្ដីអំពីនិន្នាការបច្ចេក
វិទ្យាអប់រំ (Edtech) និងការអភិវឌ្ឍន៍ខ្លាំងក្លារបស់វាលើទូទាំងពិភពលោក ជាពិសេស
គឺទ្វីបអាស៊ីនិងអាហ្វីក។ នៅទីនេះ បណ្ឌិត Pham Minh Tuan បានអធិប្បាយអំពីការ
ជះឥទ្ធិពលនៃ E-Learning ចំពោះខឿនអប់រំនៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។ តាម
នោះ E-Learning នឹងនាំមកនូវឱកាសសិក្សារៀនសូត្រ គុណភាពខ្ពស់ ចំណាយសម
ស្រប សំរាប់និស្សិតលើទូទាំងពិភពលោក ដែលក្នុងនោះមានប្រទេសកំពុងអភិវឌ្ឍន៍ផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

