សកម្មភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ VNA) |
យោងតាមគេហទំព័រស្ថិតិអន្តរជាតិ worldometers.info បានឲ្យដឹងថា គិតត្រឹមម៉ោង ១ ថ្ងៃទី ២៧ មករា (ម៉ោង UTC) ពិភពលោកបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ សរុបប្រមាណ ៣៦៣ លាននាក់ ក្នុងនោះមានករណីស្លាប់ជាង ៥,៦៤ លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាត ជាមួយនឹងករណីឆ្លងជំងឺចំនួន ៧៤ លាននាក់ និងករណីស្លាប់ប្រមាណ ៩ សែននាក់។
អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វីរុសបំប្លែងខ្លួន Omicron បន្តឆ្លងរាលដាលយ៉ាងខ្លាំងក្លានៅលើពិភពលោក ក្នុងនោះប្រទេសអឺរ៉ុបជាច្រើនបានរកឃើញករណីឆ្លងជំងឺថ្មីច្រើនឯតទគ្គកម្ម។ ជាក់ស្ដែងរុស្ស៊ីបានរកឃើញករណីឆ្លងជំងឺថ្មីជាង ៧៤ ពាន់នាក់។
នាថ្ងៃទី ២៦ មករា វិទ្យាស្ថាន Robert Koch របស់អាល្លឺម៉ង់ (RKI) បានប្រកាសរកឃើញករណីឆ្លងជំងឺថ្មីចំនួន ១៦៤ ពាន់នាក់។ ចំណែក ស៊ុយអែតបានរកឃើញករណីឆ្លងជំងឺថ្មីប្រមាណ ៤៥ ពាន់នាក់ នាថ្ងៃទី ២៦មករាផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

