Vovworld- ក្នុងសន្សើមនាព្រឹកព្រលឹម កោះ Con Co លេចចេញដូចជាទីក្រុងអណ្តែត
លើផ្ទៃទឹកសមុទ្រកំពូល ស៊ឺនបានបំភ្លឺចចែងចាំងរស្មី។ Con Coមាន​ទេសភាព​ដ៏​ស្រស់​
ត្រកាល​របស់​ព្រៃដើម​ឈើនៅមាត់សមុទ្រ​ Cua Tung និងវាលខ្សាច់សប៉ែកខាងលិចនិង
មហាជួរភ្នំ Truong​ Sonធំស្គឹមស្គៃ ប៉ែកខាងនិរតី។អំបូរុក្ខជាតិលើកោះគឺសម្បូបែបណាស់។
កោះCon Coសរទះរដូវ ដែល​ពោរ​ពេញ​ដោយ​បុប្ផា​រីក​ស្គុស​ស្គាយ​នេះ ក៏​ជា​កន្លែង​បង្ក​បង្កើន​
ផល​ផ្គត់​ផ្គង់​តម្រូវ​ការ​បន្លែ​បង្ការ​ស្រស់ៗ​ និង​ផ្លែ​ឈើ​ជាដើម។

​​​​​​​​​​​​​​​​​​

ទិដ្ឋភាពរកោះCon Co(របថត​VNA)


ស្រុកកោះCon Coត្រូវបានបង្កើតជាផ្លូវការ នាខែមេសាឆ្នាំ២០០៥។ស្រុកនេះ មានច្រើន
គ្រួសាររស់​នៅ​ដោយរបរសំណង់​​ នេសាទនិងប្រកបការងារនៅបណ្តាស្ថាប័នក្នុងស្រុក។
Nguyen Thi Lan ជាយុវនារី១​នាក់ក្នុងចំណោមយុវជនស្ម័គ្រចិត្ត៤០នាក់ដែលចេញទៅCon
Co កសាងស្រុកកំណើត​ថ្មីនាឆ្នាំ២០០៤អោយដឹងថា៖ខណះដែលទៅកាន់ទីនេះ រដ្ឋអំណាច
តំបន់បានជួយឧបត្ថម្ភគ្រួសារខ្ញុំខាងលំនៅដ្ឋាន អគ្គិសនី ទឹកស្អាត។ទន្ទឹមនឹងនោះដំណាង
រដ្ឋអំណាចនៅបានចុះសាកសួរសុខទុក្ខគ្រួសារខ្ញុំជានិច។បងស្រីLanអោយដឹងថា៖ “ តាម
ដង្ហោយហៅពីមជ្ឈឹមសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញ ខ្ញុំបានចូលរួមចលនាកសាងកោះ។នាគ្រាដំបូង ទោះបីជាលក្ខណះធ្វើដំណើរមានភាពលំបាកក្តី ប៉ុន្តែយើងខ្ញុំជានិច្ចកាលខំប្រឹង
ប្រែងឆ្លងកាត់អ្វីៗទាំងអស់។ឥឡូវនេះគ្រួសារខ្ញុំមានកូន២នាក់ចូលរៀនហើយ។ផ្ទះសម្បែង
និងផ្លូវថ្នល់នាបច្ចុប្បន្ននេះគឺល្អស្អាត។

​​​​​​​​​​​​​​​​​​​​​​

ស៊ឹននៅលើកោះCon Co (រូបថត​VNA)

លោក​​​ Le Quang Lanh ប្រធានគណះកម្មាធិការប្រជាជនស្រុក កោះCon Co អោយដឹងថា៖ក្នុងឆ្នាំនេះ កងទ័ពនិងប្រជាជន ស្រុក កោះCon Co បន្តវិនិយោគសាងសង់ប្រព័ន្ឋហេដ្ឋារច
នាសម្ព័ន្ឋ។ក៍តាម លោក​​​ Lanh ដែរថា៖បញ្ហាសំខាន់ជាងពីនេះទៅទៀតគឺបញ្ហាបណ្តុះ
បណ្តាល បង្រៀនវិជ្ជាជីវះសំរាប់ប្រជាជនលើកោះ។ដោយទិសដៅអភិវឌ្ឍន៍កោះទៅជា
កោះទេសចរណ៍​ អ្នកតំបន់គប្បីបណ្តុះបណ្តាលសេវាកម្មទេសចរណ៍​ លើកកំពស់មនសិការ
ការពារបរិស្ថានសមុទ្រ និងអភិរក្សភាពសម្បូបែបនៃជីវសាស្រ្តសមុទ្រកោះទៀតផង។លោក​​​
Lanh ចែករំលែកថា៖“ បច្ចុប្បន្ននេះ​​ ការងារធ្វើនិងចំណូលរបស់បណ្តាគ្រួសារមិនសូវបាន
ស្ថិរភាព។ យើងខ្ញុំនឹង បណ្តុះបណ្តាល បង្រៀនវិជ្ជាជីវះសំរាប់អ្នកតំបន់អាចចូលធ្វើការនៅ
ស្ថាប័ន និងសំណង់នានាលើកោះ។យើងខ្ញុំផ្សារភ្ជាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចបំរើជីវភាពរស់នៅ
របស់ប្រជាជនលើកោះជាមួយការធានាសន្តិសុខការពារប្រទេស។“

កោះCon Co មើលពីឆ្ងាយ(រូបថត​VNA)

Con Coត្រូវបានចាត់ទុកជាកោះ១មានសក្តានុភាពពង្រីកខាងទេសចរណ៍បរិស្ថានជាពិសេស
ប្រព័ន្ឋអេកូឡូហ្ស៊ីផ្កាថ្មនិងប្រព័ន្ឋអេកូឡូហ្ស៊ីព្រៃត្រូពិក។ទន្ទឹមនឹងតំលៃជីវសាស្រ្ត​នោះ Con Coនៅផ្ទុកតំលៃផ្សេងៗទៀតខាងវប្បធម៌ ប្រវត្តិសាស្រ្តទៀតផង។លោកLe Quang Lanh ប្រធានគណះកម្មាធិការប្រជាជនស្រុក កោះCon Co អោដឹងថែមទៀតថា៖“ Con Co មាន
សក្តានុភាពជាច្រើនដើម្បីបង្កើតឡើងនូវផលិតផលទេសចរណ៍ពិសេសដែលក្នុងនោះមាន
ទេសចរណ៍បរិស្ថានសមុទ្រកោះ។បរិស្ថានសមុទ្ររបស់ Con Co គឺស្អាតអស្ចារ្សណាស់។ព្រៃស្រូបយកជាង៧០%នៃផ្ទៃដីកោះនិងផ្កាថ្មក្រោមសមុទ្រក៍ស្អាតអស្ចារ្សដែរ។អ្វីៗទាំងអស់
គឹសមស្របទៅនឹងសកម្មភាពទស្សនាកំសាន្ត​ សកម្មភាពមុជទឹក​រកឃើញនិងទួរទេសចរណ៍
បំប៉នសម្រាកលំហែរកាយ។ “

ឆ្លងកាត់លើការលំបាកនិងកង្វះខាតនៅលើកោះឯនាយសមុទ្រ Con Co កំពុងអភិវឌ្ឍន៍ពី
១ថ្ងៃទៅ១ថ្ងៃ។ឆ្លៀតយកសក្តានុភាពនៃកោះនិងសេដ្ឋកិច្ចសមុទ្រអ្នកតំបន់​កំពុងការពារនិង
កសាង Con Co ក្លាយទៅជាកោះទេសចរណ៍សន្តិសុខនិងអភិវឌ្ឍន៍៕