VOVWORLD_ Lam Dong ជាខេត្តមួយមានទីតាំងស្ថិតនៅតំបន់ Tay Nguyen
ដែល មានរមនីយដ្ឋានធម្មជាតិដ៏សំបូរបែប។ ខេត្តនេះមានអាកាសធាតុត្រជាក់
ស្រួលពេញមួយឆ្នាំ មានព្រៃស្រល់ខៀវស្រងាត់ ជាពិសេសគឺមានល្បាក់ទឹកធ្លាក់ធំៗ
ជាច្រើនដូចជាល្បាក់ទឹក Cam Ly ល្បាក់ទឹក Preen ល្បាក់ទឹក Voi និង Dambri ជា
ដើម។
ក្រុមភ្ញៀវទេសចរដែលមកទស្សនា ក្រុងDa Lat ខេត្តLam Dong សុទ្ធតែចង់ទៅ
ទស្សនាល្បាក់ទឹកធំៗនៅទឹកដីផ្កានេះ។ តាមអ្នកស្រី Linh Dan ជាភ្ញៀចទេសចរមួយ
រូបមកពីក្រុងហូជីមិញបានសំណេះសំណាលថា
“ មកទស្សនាក្រុងDa Latជាលើកដំបូងអ្នកណាក៏ចង់ទៅលេងតំបន់ល្បាក់ទឹក
ធ្លាក់ដែរ។ ពេលមើលឃើញទឹកហូរធ្លាក់គំហុកពីលើចុះបោកលើថ្មលាន់លឺយ៉ាង
ទ្រហឹងហើយបែកជាពពុះសក្បុសនោះខ្ញុំចាប់អារម្មយ៍យ៉ាងខ្លាំង។ សម្រស់នៃ
ធម្មជាតិនៅទីនេះគឺអស្ចារ្យណាស់”។
![]() |
| ល្បាក់ទឹក Pongour ជាល្បាក់ទឹកស្អាតបំផុតរបស់ Da Lat ដែលមានចំងាយផ្លូវ២០គីឡូម៉ែត្រពីទីក្រុង។ដោយសារល្បាក់ទឹកនេះស្ថិត ក្នុងព្រៃស្រោងបានជាវាមានសោភ័ណភាពដ៏ល្អឆើត។ ភ្ញៀវទេសចរទៅ លេងកន្លែងនោះអាចបោះជុំរំនិងសំរាកលំហែកាយបាន |
ល្បាក់ទឹកនីមួយៗនៅខេត្ត Lam Dong មានសោភ័ណភាពដោយឡែកពីគ្នា។
ល្បាក់ទឹក Cam Ly មានទីតាំងនៅកណ្ដាលទីក្រុង Da Lat ដែលមានកំពស់១០ម៉ែត្រ
។ ល្បាក់ទឹកនេះរួមជាមួយបឹង Ho Xuan Huong និងបឹងHo Than tho ជានិមិត្តរូបនៃ
ក្រុង Da Lat។ នេះជាល្បាក់ទឹក ដែលនាំមកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងសំរាប់
ក្រុមអ្នកអក្សរសាស្រ្ត កវីនិងតន្រ្តីករបង្កើតឡើងស្នាដៃដ៏មានតំលៃ។
ល្បាក់ទឹក Preen មានទីតាំង ស្ថិតនៅជាប់នឹងជ្រលងភ្នំ Preen មានកំពស់៩
ម៉ែត្រ ទទឹង២០ម៉ែត្រ។ ទឹកនៅទីនេះមិនហូរធ្លាក់ខ្លាំងទេតែធ្លាក់ស្រាលស្រទន់
ប្រៀបដូចជាវាំងននមួយផ្ទាំងនៅកណ្ដាលវាលខ្ពង់រាប។
រីឯល្បាក់ទឹក Voi (មានន័យថាដំរី) ស្ថិតនៅស្រុក Lam Ha ចំងាយ២០គីឡូម៉ែត្រ
ពី ក្រុង Da Lat ជាល្បាក់ទឹកដ៏ធំមួយ។ នៅល្បាក់ទឹក នេះមានរូងភ្នំមួយចំនួនដ៏ល្អ
ឆើត ដែលមានសីតុណ្ហភាពក្នុងរូងត្រជាក់ស្រួលណាស់។ លោក Nguyen Quoc
Quan ជាប្រជាពលរដ្ឋមួយនាក់នៅក្រុង Da Lat ឲ្យដឹងថា លោកតែងតែនាំមិត្តភ័ក្រ
ទៅទស្សនាល្បាក់ទឹកទាំងឡាយ ក្នុងនោះមានល្បាក់ទឹក Pongour ផង។ លោក
Quan បានរៀបរាប់ថា
“ អាចនិយាយបានថាល្បាក់ទឹក Pongour ជាល្បាក់ទឹកស្អាតបំផុតរបស់ Da
Lat ដែលមានចំងាយផ្លូវ២០គីឡូម៉ែត្រពីទីក្រុង។ដោយសារល្បាក់ទឹកនេះស្ថិត
ក្នុងព្រៃស្រោងបានជាវាមានសោភ័ណភាពដ៏ល្អឆើត។ ភ្ញៀវទេសចរទៅ លេង
កន្លែងនោះអាចបោះជុំរំនិងសំរាកលំហែកាយបាន”។
នៅមានល្បាក់ទឹកល្បីឈ្មោះមួយទៀតនោះគឺល្បាក់ទឹក Hang Cop (មានន័យ
ថារូងខ្លា)។ ល្បាក់ទឹក Hang Cop ស្ថិតនៅក្នុងព្រៃស្រល់ដែលមានកំពស់៥០ម៉ែត្រ
បណ្ដោយ៥០០ម៉ែត្រ។ នៅជុំវិញល្បាក់ទឹកនេះមានរុក្ខជាតិដេរដាសខៀវខ្ចី ជា
ពិសេសមានផ្កាព្រៃគ្រប់ប្រភេទបង្អួតសម្រស់ស្រស់ត្រកាលធ្វើឲ្យអ្នកទេសចរ
ជក់ចិត្ត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

