ស្ថិតនៅតំបន់ព្រៃភ្នំស្រុក LucYen ត្រូវបានធម្មជាតិប្រទានឲ្យនូវរ៉ែមួយប្រភេទដ៏មានតំលៃនោះគឺត្បូង។ មកទស្សនាទីរួមខេត្ត Yen The អ្នកផងនឹងឃើញផ្សារមួយកន្លែងមិនមានលក់ឥវ៉ែឥវ៉ាន់ធម្មតាទេគឺសុទ្ធតែលក់ត្បូងវិញ។នៅក្នុងផ្សារមានតូបលក់ត្បូងប្រមាណជាង២០កន្លែងដែលដាក់លក់ត្បូងបានឆ្នៃនិងកំទិចត្បូងដោយមានតំលៃពីរាប់សែនដុងដល់រាប់លានដុង។ ត្បូងគឺមានគ្រប់ពណ៌ខៀវលាយបៃតងខៀវខ្ចីកូឡាបក្រហម។ ក្នុងចំណោមត្បូងទាំងនេះRubyជាត្បូងម៉្យាងថ្លៃបំផុត។ត្បូងគ្រប់ប្រភេទត្រូវបានអាជីវករដោះដូរទិញលក់យ៉ាងអ៊ូអរនាពេលព្រឹកចាប់ពីម៉ោង៧ដល់ម៉ោង១០។ តូបលក់ត្បូងទាំងឡាយបានទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។ លោក Le Nguyen Duc ជាភ្ញៀវមកពីក្រុងហាណូយបានឲ្យដឹងថា
មកទស្សនាស្រុក LucYen ម្តងៗខ្ញុំតែងតែចូលមើលគំនូរត្បូងនៅផ្សារនេះ។ ខ្ញុំចូលចិត្តគំនូរទាំងនេះណាស់ដោយសោភ័ណ្ណភាពរបស់វាពិសេសគឺគំនូរមានរូបសត្វសេះនិងទេសភាពភូមិករស្រុកស្រែ។ ខ្ញុំក៏ទិញគំនូរត្បូងនេះប៉ុន្មានផ្ទាំងយកមកព្យួរនៅផ្ទះដែរ។
![]() |
| នៅក្នុងផ្សារមានតូបលក់ត្បូងប្រមាណជាង២០កន្លែងដែលដាក់លក់ត្បូងបានឆ្នៃនិងកំទិចត្បូងដោយមានតំលៃពីរាប់សែនដុងដល់រាប់លានដុង(រូបថតdaquylucyen.net.vn) |
ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅនេះប្រជាពលរដ្ឋក្នុងតំបន់រស់នៅដោយរបរធ្វើគំនូរ
ត្បូង។ ការងារនេះមិនងាយស្រួលឡើយ។ គេត្រូវយកកំទេចត្បូងមកបុកក្នុងត្បាល់ធ្វើ
យ៉ាងណាឲ្យត្បូងរលងនិងហ្មត់។ បន្ទាប់មកសិប្បករនឹងជ្រើសរើសត្បូងគ្រាប់មកផ្សំ
នឹងត្បូងកិនហើយតម្រៀបជាគំនូរដ៏ល្អប្រណិត។ នៅស្រុក LucYen នាបច្ចុប្បន្នមាន
សហគ្រាសកែឆ្នៃត្បូងនិងធ្វើគំនូរត្បូងរាប់រយកន្លែងដែលបង្កើតកាងារធ្វើជូនពលករ
រាប់ពាន់នាក់។ ក្រៅពីបណ្តាសហគ្រាសនៅទីរួមស្រុក Yen The នៅមានកន្លែងជា
ច្រើនផ្សេងៗទៀតនៅតាមឃុំ Minh Xuan Yen Thang Lieu Do និងTan Linh ទៀត
ផង។ នៅតាមសហគ្រាសទាំងនេះពលករត្រូវបានកំណត់កំរិតស្ទាត់ជំនាញតាមផ្នែក
និមួយៗតាំងពីការផ្តើមគំនិតដល់ការបែងចែកប្រភេទត្បូងនិងតម្រៀបគំនូរ។ អ្នកស្រី
Nguyen Thi Hang ជាម្ចាស់សហគ្រាសកែឆ្នៃគំនូរត្បូង Hong Ngoc នៅស្រុក Luc
Yen បានឲ្យដឹងថា
ដើម្បីមានបាននូវគំនូរស្អាតមួយផ្ទាំងមុនបង្អស់ខ្ញុំត្រូវតែជ្រើសត្បូងប្រកបដោយ
គុណភាពខ្ពស់។ តាមរយៈបាតដៃប៉ិនប្រសប់របស់ក្រុមសិប្បករត្បូងនឹងត្រូវបាន
តម្រៀបជាគំនូរនានាសិប្បករពូកែតែងតែឆ្នៃបាននូវគំនូរដ៏ស្អាតនិងមានអត្ថន័យ
ដែលបានអ្នកផងជូនជាអំណោយក្នុងឱកាសបុណ្យឡើងផ្ទះនិងបុណ្យផ្សេងៗ។
ធ្វើគំនូរត្បូងនេះវត្ថុធាតុដើមជាត្បូងគ្រប់ប្រភេទ។ បន្ទាប់ពីធ្វើអាជីវកម្មមកកំទេចត្បូង
ទាំងឡាយបានបែងចែកជាប្រភេទនិមួយៗហើយអារជាចំណិតធំតូចខុសគ្នារួចបាន
សំលៀងនិងឆាបតាមរូបផ្កាស្លឹកឈើឬដំបូលផ្ទៈ។ ត្បូងមួយចំនួនទៀតត្រូវបានយក
មកបុកក្នុងត្បាល់ដែកនិងបំបែកចេញជាប្រភេទ។ផ្អែកលើគំនូរដើមសិប្បករនឹង
តម្រៀបត្បូងនិងរោយម៉្សៅត្បូងលើ Plastic មួយផ្ទាំងដើម្បីបង្កើតរូបគំនូរជាជំហាន
ដំបូង។ ផ្អែកលើពណ៌និងរូបភាពនៃគំនូរដើមគេនឹងជ្រើសនិងផ្សំត្បូងគ្រាប់និងត្បូង
ម៉្សៅឲ្យសមស្រប។ចុងក្រោយគេបិតជ័រកាវនិងធ្វើសុក្រឹតគំនូរ។
នាសព្វថ្ងៃផលិផលគំនូរត្បូងLuc Yen ក្រៅពីដាក់លក់ក្នុងតំបន់នៅបានយកទៅលក់
ក្នុងទូទាំងប្រទសនិងនាំចេញទៀតផង។ គំនូរដែលបានអតិថិជននិយមចូលចិត្ត
ខ្លាំងនោះគឺគំនូរទេសភាពគីរីគង្គាស្រុកស្រែចំការភូមិឃុំនិងរូបសត្វនានា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

