VOVWORLD_ក្រុង Da Lat ឬហៅថាទីក្រុងផ្កាចំណុះខេត្តLam Dong ​ភាគ
​កណ្ដាល​វៀតណាម។ ក្រៅពីរមនីយដ្ឋានល្បីឈ្មោះនានា ផ្សាររាត្រី Da Latក៏ជាទីកន្លែង
ដែល​ត្រូវ​បានភ្ញៀវទេសចរជាច្រើនកុះករនិយមចូលចិត្តមកទស្សនាផងដែរ។ គេមក
នេះមិនត្រឹមតែដើម្បីទិញរបស់របរជាអនុស្សវីយប៉ុណ្ណោះទេថែមទាំងដើម្បីស្វែងយល់
វប្បធម៌របស់ប្រជាជនតំបន់ទៀតផង។

ធ្វើដំណើរតាមផ្លូវធំចូលទីក្រុង​ហើយឆ្លងស្ពានយ៉ាងរ៉ូម៉ានទិកនៃបឹង Xuan
Huong និងវិថី Nguyen Thi Minh Khai​ ពោរពេញទៅដោយពន្លឺព្រេចៗនៃភ្លើងតាម
ដងផ្លូ​វ​គឺភ្ញៀ​វ​ទេសចរនឹងទៅដល់ផ្សាររាត្រី Da Latដែលមានបរិយាកាសយ៉ាងអ៊ូអរ
សប្បាយរីករាយ។ ​នៅក្នុងផ្សារនេះមិនសូវឃើញមានមនុស្សដើរម្នាក់ឯងទេ ភាគ
ច្រើនគឺបុរសនារីទាំងគូៗកាន់ដៃគ្នាឬមិត្តភក្តិដើរជាក្រុម។ គេរកទិញអាវឡែន ផ្កា
ស្រស់ បន្លែផ្លែឈើឬភ្លក្សម្ហូបឈ្ងុយឆ្ងាញ់គ្រប់មុខរបស់តំបន់ទៀតផង។ អ្នកស្រីHa
Diem My នៅខណ្ឌ Thu Duc ក្រុងហូជីមិញរួមជាមួយគ្រួសារមកសំរាកលំហែនៅ Da
Lat ចុងសប្ដាហ៍បានឲ្យដឹងថា

“ ពេលមកទស្សនាDa Lat​ម្ដងៗ ខ្ញុំតែងតែដើរផ្សាររាត្រីដោយសារនៅទីនេះ
មាន លក្ខណៈវប្បធម៌ដោយឡែករបស់ទឹកដី Da Lat។ ខ្ញុំអាចទិញវត្ថុអនុស្សាវរីយ
ដូចជា​អាវ​និងកន្សែងឡែនឬក៏ទិញបន្លែផ្លែឈើស្ពៃខៀវ ការ៉ូត និងដំឡុងបារាំង​
ដែល​មាន​តំលៃ​ថោក ​ស្រស់និងសំបូរបែប”។

រីឯលោក Pham Bich Duy ជាទេសចរមកពីខណ្ឌ Binh Thanh ក្រុងហូជីមិញ
បាន​ចែករំលែកថា

“​ ខ្ញុំមកទស្សនាផ្សាររាត្រី នេះ៤លើកហើយ។ កន្លែងនេះមានការទាក់ទាញ​យ៉ាង​
ខ្លាំង។ ខ្ញុំតែងតែទិញខោអាវ មួកឡែននិងស្រោមជើង។ ក្រៅពីវត្ថុអនុស្សាវរីយ​
យើងខ្ញុំ​នៅទីញចំណីអាហារពិសេសដូចជា ដំណាប់ និងទឹកផ្លែឈើគ្រប់មុខទៀត
ផង”។

ផ្សាររាត្រី Da Lat បើកទ្វារពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យហើយកាន់តែទាក់ទាញអតិថិជននិងភ្ញៀវពីមួយថ្ងៃទៅមួយថ្ងៃ។


ទោះបីស្ថិតនៅតំបន់ខ្ពង់រាបក្ដីតែផ្សាររាត្រី Da Latក៏ទាក់ទាញភ្ញៀវទេសចរ​ដោយ​
សារ​គ្រឿងសមុទ្រគ្រប់មុខផងដែរ។ គ្រឿងសមុទ្រនៅទីនេះលក់ក្នុងតំលៃមិនសូវខ្ពស់​
ហើយឆ្ងាញ់ណាស់។ តាមលោក Nguyen Duc Tinh ជាអ្នកទេសចរមកពីខេត្ត Vinh
Phuc​ បានឲ្រដឹងថា

“ផ្សាររាត្រី Da Lat មានលក់ស៊ុបជាច្រើនមុខយ៉ាងឆ្ងាញ់មកពីភូមិភាគខាងជើង
និង​ភាគកណ្ដាលដោយប្រើគ្រឿងផ្សំចំលែកនិងបន្លែស្រស់ស្អាត។ នៅតំបន់នេះ
អាកាសធាតុត្រជាក់ស្រួលហើយម្ហូបសាច់អាំងឆ្ងាញ់ណាស់។ ចំណែក ស្រានៅ Da Lat
វិញ ក៏ល្អ​ពិសេស​​​និងសំបូរបែបដែរ”។

ទំនិញនៅផ្សាររាត្រី Da Lat មានគ្រប់ប្រភេទ តំលៃសមរម្យហើយការបំរើ
អតិថិជន​គឺ​ល្អ។ រដ្ឋអំណាចក្រុង Da Lat លើកទឹកចិត្តអាជីវករលក់ដូរ ធ្វើសេវា
ដោយបំរើ​ភ្ញៀវ​ឲ្យ​បាន​ល្អ។ អ្នកស្រីLe Thi Hong Nhung ជាម្ចាស់ហាងលេខ៣៥ អា
ផ្លូវ Nguyen Thi Minh Khai ផ្សាររាត្រី Da Latបានឲ្យដឹងថា

“ អាជ្ញាធរជានិច្ចកាលលើកទឹកចិត្តប្រជាជនតំបន់លក់ទំនិញមានគុណភាព
ល្អ​និងសំបូរបែប។ ខ្ញុំលក់បណ្ដាមុខទំនិញពិសេសរបស់ Da Lat​ ដូចជា បន្លែ ផ្លែឈើ
តែ​កាហ្វេនិង Atiso ដែលសុទ្ធតែបានផលិតនៅនឹងតំបន់។ ភ្ញៀវទេសចរភាគ
ច្រើន មកកាន់ផ្សារនាពេលយប់ ចំណែកអ្នកDa Lat ដើរផ្សារនេះជារៀងរាល់ថ្ងៃ”។

ផ្សាររាត្រី Da Lat បើកទ្វារពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យហើយកាន់តែទាក់ទាញ​
អតិថិជននិងភ្ញៀវពីមួយថ្ងៃទៅមួយថ្ងៃ។ ការចាប់អារម្មណ៍ខ្លាំងបំផុតរបស់ភ្ញៀវ
ទេសចរចំពោះទីក្រុង Da Latនោះគឺសោភ័ណភាពខាងវប្បធម៌ ការរួសរាយរាក់
ទាក់ភ្ញៀវ​របស់ប្រជាពលរដ្ឋនៅតំបន់ខ្ពង់រាបនេះ៕