Vovworld-កោះSinh Ton Dong ជាកោះ១ស្ថិតនៅប្រជុំកោះ Truong Sa ទៅប៉ែក
ខាងជើង។ស្ថិតនៅកណ្តាលមហាសារគរ កោះSinh Ton Dongបានក្លាយទៅជា
និមត្តរូបអំពីឆ័ន្ទះអង់អាចក្លាហាននិងកំលាំងរស់យ៉ាងខ្លាំងក្លា នៃប្រជុំកោះ
Truong Sa ។វរះសេនីយ៍ត្រី Nguyen Duc Du បញ្ជការរង កោះSinh Ton Dong
អោយដឹងថា៖“ កោះSinh Ton Dong ស្ថិតនៅក្រុមទី២នៃ ប្រជុំកោះ Truong Sa ។
កោះមាន ទីតាំងពិសេសក្នុងភារកិច្ចការពារមាំមួនអធិបតេយ្យភាពអំពីសមុទ្រ
កោះរបស់មាតុប្រទេស។កម្មាភិបាលនិងយុទ្ឋជនលើកោះសុទ្ឋតែស្ងប់ចិត្តជាមួយ
ការងាររបស់ខ្លួន។នោះគឺថែរក្សាស្ថិរភាព សន្តិសុខលើ ប្រជុំកោះ Truong Saនិង
ត្រៀមខ្លួនជាស្រេចប្រយុទ្ឋនិងបូជាជីវិតដើម្បីការពារអធិបតេយ្យភាពអំពីសមុទ្រ
កោះរបស់មាតុប្រទេសនៅគ្រប់កាលះទេសះ។ “
| កោះ១នៅក្នុងប្រជុំកោះTruong Sa របស់វៀតណាម(រូបថត VOV) |
អាស្រ័យដោយមានការយកចិត្តទុកដាក់ពីបក្សនិងរដ្ឋ កងទ័ពកម្មាភិបាលនិងគ្រប់
ស្ថាប័ន ផ្នែកនិងប្រជាជនលើកោះបានមានថាមពលខ្យល់និងព្រះអាទិត្យប្រើប្រាស់។ប្រការនេះបានជួយលើកស្ទួយជីវភាពខាងវប្បធម៌និងស្មារតីរបស់កម្មាភិបាលនឹង
យុទ្ឋជនលើកោះនេះ។ វរះសេនីយ៍ត្រី Nguyen Duc Duអោដឹងថែមទៀតថា៖“ នា
បច្ចុប្បន្ននេះលើដីគោកមានអីគឺលើកោះក៍មានដែរ។ការក្តាប់ជាប់ពត៌មាន លើដីគោក
ជារៀងរាល់ថ្ងៃដល់ បានជួយកម្មាភិបាលស្ងប់ចិត្តជាមួយការងាររបស់ខ្លួនកំណត់ច្បាស់
នូវភារកិច្ចនិងត្រៀមខ្លួនជាស្រេចដោះស្រាយករណីនានាក្នុងកិច្ចការពារសមុទ្រកោះ។ “
ទោះបីជានៅខ្វះទឹកសាបក្តីប៉ុន្តែកម្មាភិបាលនិងយុទ្ឋជននៅខិតខំប្រឹងប្រែងដាំបន្លែនិង
ចិញ្ចឹមបសុសត្វក៍ដូចជាសព្វាហនះ។អនុសេនីយ៍ទោ Doan Van Cong ប្រធានស្នងការ
ភស្តុភារលើកោះបានអោយដឹងថា៖“ យើងខ្ញុំឆ្លៀតយកប្រភពទឹកទាំងឡាយសំដៅ
ស្រោចបន្លែ។ជារៀងរាល់ឆ្នាំយើងខ្ញុំអាចធានា បន្លែខៀវ បាន៨០%នៃតម្រូវការលើកោះ
និងសាច់គ្រប់បែបយ៉ាង មាន២តោនក្នុង១ឆ្នាំ។ “
![]() |
| រូបថត VOV |
កម្មាភិបាលនិងយុទ្ឋជនលើកោះ Sinh Ton Dong មិនត្រឹមតែទទួលរាប់រងភារកិច្ចការពារ
អធិបតេយ្យភាពអំពីសមុទ្រកោះប៉ុណ្ណោះទេថែមទាំងជួយឧបត្ថម្ភអ្នកនេសាទទៀតផង។ពេលមានខ្យល់ព្យុះគឺ កោះ Sinh Ton Dongជាក្លែងជ្រកកោនពេលខ្យល់ព្យុះរះសេនីយ៍ត្រី
Nguyen Duc Duចែករំលែកថា៖“ នាឆ្នាំ២០១២យើងខ្ញុំសង្រ្គោះបានអ្នកនេសាទ១នាក់
ដែលត្រូវរលាក ពោះវៀនដុះខ្នែងត្រូវបាន វេជ្ជបណ្ឌិតលើកោះបានពិនិត្យនិងធ្វើការ
វះកាត់ជួយសង្រ្គោះជាបន្ទាន់សំរាប់អ្នកនេសាទរូបនេះ។“
ចាកចេញពី Sinh Ton Dong នាវាដឹកជញ្ជូនយើងខ្ញុំទៅកាន់កោះនានាក្នុងប្រជុំកោះ Truong
Sa។មើលពីឆ្ងាយ Sinh Ton Dong លេចចេញដូចជាគ្រាប់ពេទ្រពមានណ៌ចម្រុះនៅកណ្តាល
លំហរសមុទ្រល្វឹងល្វើយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

