VOVWORLD_ខេត្តHai Duongល្បីឈ្មោះទៅដោយផ្លែឈើនិងម្ហូបអាហារ
ពិសេសគ្រប់មុខដូចជាផ្លែគូលែនThanh Ha បាញ់ដាហ្គេកKe Sat ឬនំហ្កាយThanh
Mienតែល្បីឈ្មោះបំផុតគឺនំសណ្ដែកខៀវ។ ពីកសិផលដូចជា សណ្ដែកខៀវ ស្ក ខ្លាញ់
ជ្រូក ប្រជាពលរដ្ឋនៅទឹកដីHai Duongបានបង្កើតឡើងប្រភេទនំមួយដ៏ឈ្ងុយ
ឆ្ងាញ់។
នំសណ្ដែកខៀវHai Duongត្រូវបានគេស្គាល់ដល់តាំងពីជាង១០០ឆ្នាំមុននេះ
ដោយផ្សាភ្ជាប់ជាមួយរឿងរ៉ាវអំពីស្ដេច Bao Dai ( ១៩១៣-១៩៩៧)។ តាមអ្នកចាស់
ជរាបានរៀបរាប់ថា ពេលស្ដេច Bao Daiយាងមកទស្សនា ទឹកដីHai Duongនេះ
ប្រជារាស្រ្តបានថ្វាយព្រះអង្គនូវនំមួយប្រភេទធ្វើពីសណ្ដែកខៀវ ស្ក ខ្លាញ់ជ្រូក ។
ស្ដេចទ្រង់សោយហើយសរសើរថានំនេះឆ្ងាញ់ណាស់ដោយមានរស់ជាតិល្អពិសេស។
បន្ទាប់មកស្ដេចក៏ចេញព្រះរាជក្រិត្យកោតសរសើរនំសណ្ដែកខៀវHai Duong
ហើយត្រាស់បង្គាប់ឲ្យបោះពុម្ភរូបនាគមាសដែលជានិមិត្តរូបរបស់ស្ដេចទៅលើ
ប្រអប់នំ។ ចាប់តាំងពីនោះមក នំសណ្ដែកខៀវHai Duongមានឈ្មោះថ្មីថានំ
សណ្ដែកខៀវនាគមាសHai Duong។ តាមលោក Nguyen Dinh Giang
អនុប្រធានសម្ព័ន្ធសមាគម នំសណ្ដែកខៀវHai Duongបានឲ្យដឹងថា
“ ក្រោយពីប្រទេសជាតិឯកភាពនាឆ្នាំ១៩៧៥មក ក្រុមជាងធ្វើនំសណ្ដែក
ខៀវចាប់ផ្ដើមស្ដារឡើងវិញមុខរបរប្រពៃណីធ្វើប្រភេទនំនេះ។ នាឆ្នាំ១៩៨០ ក្នុង
ទូទាំងខេត្តHai Duong មានមូលដ្ឋានផលិតនំសណ្ដែកខៀវចំនួន៨០កន្លែង។
ឥឡូវនេះយើងខ្ញុំបន្តវេនប្រកបមុខរបរប្រពៃណីនេះតែមានការកែប្រែបច្ចេកវិទ្យា
ផលិតកម្មខ្លះ។ដោយហេតុនេះ នំអាចទុកបានយូររហូរដល់មួយឆ្នាំ”។
ស្ដីពីវិធីធ្វើនំសណ្ដែកខៀវHai DuongលោកLuong Xuan Hat ជាអ្នកគ្រប់គ្រង
ការងាររោងជាងនៃក្រុមហ៊ុននំសណ្ដែកខៀវ Gia Bao បានឲ្យដឹងថា វត្ថុធាតុដើម
និងគ្រឿងផ្សំសំរាប់ធ្វើនំត្រូវតែបានជ្រើសរើសយ៉ាងហ្មត់ចត់។ វត្ថុធាតុដើមសំខាន់
រួមមាន ស្ករ ខ្លាញ់ជ្រូក ទឹកក្រអូបផ្កាក្រូចថ្លុងឬទឹកក្រអូបដូង។ វត្ថុធាតុដើមទាំង
អស់នេះសុទ្ធតែថ្មីនិងមានគុណភាពល្អ។ លោកLuong Xuan Hatបាន ថ្លែងយ៉ាង
ដូច្នេះថា
“វត្ថុធាតុដើមនិងគ្រឿងផ្សំសំរាប់ធ្វើនំត្រូវបានយើងខ្ញុំគ្រប់គ្រងយ៉ាងហ្មត់ចត់។
វត្ថុធាតុដើមមួយចំនួនដូចជា សណ្ដែកខៀវនិងស្ករត្រូវបានបញ្ជាក់ច្បាស់អំពីកន្លែង
ផលិតដោយធានាបានគុណភាពនិងសំណូមពររបស់ក្រុមហ៊ុន។ រីឯសណ្ដែកខៀវជា
ប្រភេទទុំព្រមៗគ្នា មិនដុះផ្សិត។ សណ្ដែកខៀវត្រូវបានបញ្ចូលទៅលីងក្នុងខ្សែសង្វាក់
ទំនើបមួយរួចបកសំបក កិនជាម៉្សៅ ហើយលាយឡំជាមួយវត្ថុធាតុដើមនិងគ្រឿងផ្សំ
ផ្សេងៗដើម្បីធ្វើនំ”។
| លោក Nguyen Dinh Giang អនុប្រធានសម្ព័ន្ធសមាគម នំសណ្ដែកខៀវHai Duong |
នាបច្ចុប្បន្ននេះ នំសណ្ដែកខៀវHai Duong ត្រូវបាននាំចេញទៅប្រទេសជា
ច្រើនលើពិភពលោកហើយត្រូវបានអតិថិជននិយមចូលចិត្កយ៉ាងខ្លាំង។ ស្ដីពីបញ្ហា
នេះលោក Nguyen Dinh Giang អនុប្រធានសម្ព័ន្ធសមាគម នំសណ្ដែកខៀវHai
Duongបានឲ្យដឹងថា
“ដើម្បីនាំចេញនំសណ្ដែកខៀវHai Duong យើងខ្ញុំជានិច្ចកាលកែប្រែ
បច្ចេកទេសសំដៅលើកកំពស់គុណភាពផលិតផល។ បងប្អូនកម្មរតែងតែបាន
ហ្វឹកហ្វឹនពីការរក្សាសុវតិ្តភាពម្ហួបអាហារ។ ទន្ទឹមនេះគឺការកែលំអសោភ័ណភាព
ប្រអប់នំបំរើចំណង់ចំណូលចិត្តរបស់អតិថិជន”។
នាសព្វថ្ងៃនេះ នៅខេត្ត Hai Duong មានក្រុមហ៊ុនផលិតនំសណ្ដែកខៀវ
ចំនួន៥០ដូចជា Nguyen Huong Bao Long Ba Tien Gia Baoជាដើម។ ហើយ
ការថែរក្សានិងពង្រីកតំលៃប្រពៃណីត្រូវបានប្រជាជននៅទីនេះយកចិត្តទុកដាក់
ជានិច្ច៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
