![]() |
| ភូមិ Tra Co (រូបថតInternet) |
Vovworld-រថយន្តចាកចេញពីទីក្រុង Mong Cai ពីពេលព្រលឹមព្រឹក។ឆ្លងកាត់
ភូមិ Tra Co សាលាភូមិ Tra Co និងវាហាកាតូលិច Tra Co គឺជាផ្លូវទៅកាន់
ដំបន់ ដីជ្រោយ Sa Vi។មើលទៅឯនាយឆ្ងាយគឺជាបង្គោលព្រំដែនវៀតណាម
ចិនលើសមុទ្រ។បណ្តាជនដំបូងដែលយើងខ្ញុំជួបនៅដំបន់ ដីជ្រោយ SaVi
គឺជាយុទ្ឋជនកងអនុសេនាធំការពារព្រំដែនTra Co។បងៗចាប់ផ្តើមកិច្ចការ
ជារៀងរាល់ថ្ងៃរបស់ខ្លួននៅប៉ូស្តការពារព្រំដែន។ ក្នុងវគ្គទៅទា្សSaViលើក
នេះមានយុវជន១នាក់ឈ្មោះ Trungដែលប្រកបការងារនៅគណះកម្មាធិការ
ប្រជាជនទីក្រុង Mong Caiនិងបងស្រីាក់ជាអ្នកយកការណ៍នៃវិទ្យុសំលេងវៀត
ណម។ថ្ងៃនេះបងស្រីមកថតរូបភាព សូសំលេង និងឯកសារដើម្បីឧទ្ទេសនាម
អំពី Mong Cai ជាពិសេសគឺដំបន់ ដីជ្រោយ SaVi “។
![]() |
| រូបថតInternet |
អនុសេនីយ៍ឯកបម្រុង Ho Van Tong ជាជនដែលមកប្រកបការងារនៅប៉ូស្តការពារ
ព្រំដែនមុននេះ៨ខែបានឧទ្ទេសនាមជាមួយយើងខ្ញុំអំពីភាពស្រស់ត្រកាលនៃ ដំបន់
ដីជ្រោយ SaVi។ អនុសេនីយ៍ឯកបម្រុង Ho Van Tongអោយដឹងថា៖ “ កន្លែងដែល
យើងកំពុងឈរជើងគឺជា ច្រកទ្វា ព្រំដែន BacLuan។នៅឯខាងមុខគឺជាបង្គោល
ព្រំដែនចំនួន២រវាងវៀតណាមជាមួយចិន។អ្នកនេសាទនៅទីនេះប្រតិបត្តិតាម
កិច្ចព្រមព្រៀងនិងសន្ឋិសញ្ញារវាងភាគីទាំង២វៀតណាមចិនដ៍ល្អណាស់ “។
ក្នុងការឧទ្ទេសនាមរបស់ អនុសេនីយ៍ឯកបម្រុង Ho Van Tong គេឃើញថា៖
សត្វទាំងឡាយនៅទិនេះសុទ្ឋតែមានព្រលឹង។ អនុសេនីយ៍ឯកបម្រុង Ho Van
Tong បន្តទៀតថា៖ “ រលភសមុទ្របោកដល់ទីនេះនិងពេលខ្លះឡើងដល់ប៉ុស្ត។
ពេលទឹកជោរស្រកគឺសមុទ្រស្ងប់ណាស់ប៉ុន្តែពេលទឹកជោរឡើងសមុទ្រកាចសាហារ
ណាស់។នារដូវក្តៅស្យល់នៅទីនេះខ្លាំងប្រៀបនឹង លើដីគោក “។
![]() |
| ជីវភាពនៅដំបន់ ដីជ្រោយ SaVi (រូបថតInternet) |
ក្រោយភ្លៀងមេឃស្រឡះល្អនៅដំបន់ ដីជ្រោយSaViនិងសមុទ្រស្ងប់ឡើង
វិញក្រុមកម្មករបន្តគោះញញួលាយបេតុងដើម្បិសាងសង់សំណង់ឃោសនា
SaViលើផ្ទៃដីជាង១សែន៥ពាន់មែត្រក្រឡា។នាយយុទ្ឋជនHo Van Tongចែក
ដៃជាមួយបណ្តាភ្ញៀវដ៍អាឡោះអាល័យនិងចាប់ផ្តើមវេណប្រចាំការថ្មីដើម្បី
ការពារព្រំខ័ណ្ឌមាតុប្រទេស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



