Vovworld-ស្ថិតនៅកណ្តាលទីក្រុងBac Ninh (មានចម្ងាយពីរដ្ឋធានីហាណូយ
ប្រមាន៣០គីឡូមែត្រប៉ែកខាងកើត) វិហារអក្សរសាស្រ្ត Bac Ninhត្រូវបាន
សាងសង់ឡើង ក្រោមជើងភ្នំ Chau Son នៅតំបន់ Thi Cau។តាមលោកNguyen
Duy Nhatនាយកគណះគ្រប់គ្រងកេរ្តិ៍ដំណែលខែត្រBac Ninh ថា៖ នាឆ្នាំ១៨៩៣
សំណង់នេះត្រូវបានផ្លាស់កន្លែងទៅសង្កាត់Dai Phucនៅ ទីក្រុងBac Ninh។ដើម្បី
ត្រៀមរៀបចំឲ្យការងារនេះលោក Do Trong Vyមន្រ្តីទទួលបន្ទុកសិក្កាធិការតំបន់
Kinh Bac បានសំរេចអោយបង្កើតផ្ទាំងសិលាចារឹត ចំនួន១២ហើយឆ្លាក់ឈ្មោះ
បណ្ឌិតចំនួន៦៧៧រូបដែលបានប្រសិទ្ឋិនាមក្នុងការប្រឡងស្តេចនៅតំបន់។លោក
Nguyen Duy Nhatអោយដឹងថា៖“ នាឆ្នាំ១៩២៨ វិហារអក្សរសាស្រ្ត Bac Ninhត្រូវបាន
ជួសជុលកែលំអឡើងវិញ។និងលើកនេះផ្ទាំងសិលាចារឹត១ទៀតត្រូវបានសាងសង់
ឡើង។សំណង់នេះបានក្លាយទៅជាកន្លែងធ្វើសក្ការះបូជាខុងជីនិងបណ្តាបណ្ឌិត
មានដើមកំណើត Kinh Bac ដែលបានលើកដម្កើងក្រោមរបបសក្តិភូមិវៀតណាម។ “
![]() |
| ផ្ទាំងសិលាចារឹត បណ្ឌិត១ផ្ទាំង(រូបថតVNA) |
សព្វច្ងៃនេះនៅវិហារអក្សរសាស្រ្ត Bac Ninhមានផ្ទាំង សិលាចារឹត ទាំង១៥និង ផ្ទាំង
សិលាចារឹត ធំបំផុតមានផ្ទៃជិត១០ម៉ែត្រក្រឡា។លើ ផ្ទាំងសិលាចារឹតនេះគេអាច
ស្វែងរកប្រវត្តិសាស្រ្តនៃ វិហារអក្សរសាស្រ្តក៍ដូចជាការរួមវិភាគទានរបស់បណ្តា
បណ្ដិតដ៍ល្បីឈ្មោះ។លោកNguyen Duy Nhatអោយដឹងថែមទៀតថា៖“វិហារអក្សរ
សាស្រ្ត Bac Ninhជានិមិត្តរូបនៃប្រពៃណីព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជន
Bac Ninh។Bac Ninhជាតំបន់១ក្នុងចំណោមតំបន់ដែល មានបណ្ឌិតជាច្រើនកុះករ
ត្រូវបានប្រសិទ្ឋិនាមក្រោមរបបសក្តិភូមិ។“
![]() |
|
វិហារអក្សរសាស្រ្ត Bac Ninh(រូបថតVNA) |
វិហារអក្សរសាស្រ្ត Bac Ninhជា វិហារអក្សរសាស្រ្ត១ក្នុងចំណោម៣ វិហារអក្សរសាស្រ្ត
ធំបំផុតនៅប្រទេសវៀតណាមបន្ទាប់ពី វិហារអក្សរសាស្រ្តនៅទីក្រុងហាណូយនិងទី
ក្រុងHue។ជារៀងរាល់ឆ្នាំរមណីយដ្ឋាននេះទទួលសិស្សានុសិស្សពូកែមកអុធធូបរា
យការណ៍ជោគជ័យជាមួយជីដូនជីតាបន្ទាប់ពីការប្រឡងនិមួយៗ។លោក Hoang Huy
Hoi ប្រធានគណះគ្រប់គ្រងមណ្ឌលកេរ្តិ៍ដំណែលវិហារអក្សរសាស្រ្ត Bac Ninhចែករំ
លែកថា៖“មុនឬក្រោយការប្រឡងចុងឆ្នាំសិក្សាសិស្សានុសិស្សជាច្រើនកុះករមកដល់
ទីនេះ ដើម្បីអុធធូបរំលឹកគុណបណ្តាបណ្ឌិត។ពីនោះធ្វើតាមគំរូទាំងនេះក្នុងបំណង
មានការរួមវិភាគទានជាច្រើនសំរាប់ប្រទេសជាតិនិងសង្គម។“
វិហារអក្សរសាស្រ្ត Bac Ninhនៅបានស្គាល់ដល់ដោយសំណង់ស្ថាបត្យកម្មវិសេស
វិសាលនានា។វានឹងក្លាយទៅជាកន្លែងទេសចរណ៍វប្បធម៌ប្រពៃណីរបស់ខែត្រក្នុង
អនាគតជាពិតប្រាកដ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


