Phenikaa អនុវត្តន៍​បំណងប្រាថ្នាអភិវឌ្ឍន៍ទេពកោសល្យ និងបញ្ញាវៀតណាម

(VOVWORLD) - សម្ព័ន្ធក្រុមហ៊ុន Phenikaa ដែលជាម៉ាកយីហោឈានមុខគេ និងមានកិត្យានុភាពនៅវៀតណាមនិងអន្តរជាតិ អំពីសម្ភារៈជឿនលឿន សម្ភារៈអេកូឡូស៊ីជាន់ខ្ពស់ ផលិតផលឆ្លាតវៃ ដំណោះស្រាយឆ្លាតវៃ និងផលិតកម្មឆ្លាតវៃ ទើបបានបើកដំណើរការរោងចក្រអេឡិចត្រូនិកឆ្លាតវៃ និងម៉ាកយីហោ Led អំពូលពន្លឺ Phenikaa Lighting សម្រាប់សុខភាពដំបូងគេនៅវៀតណាម។ ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីបិទជិត នៃគំរូ “អ្នកចំនួន ៣” (អ្នកអប់រំ - អ្នកវិទ្យាសាស្ត្រ - អ្នកផលិតអាជីវកម្ម) Phenikaa កំពុងអនុវត្តសេចក្តីប្រាថ្នាជាបណ្តើរៗ រួមចំណែកអភិវឌ្ឍន៍ទេពកោសល្យនិងបញ្ញាវៀតណាម បង្កើតសមិទ្ធិផលស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យា ដែលមានលក្ខណៈអនុវត្តជាក់ស្តែងខ្ពស់ នៅក្នុងជីវភាពរស់នៅនិងមានឥទ្ធិពលលោតផ្លោះ នៅក្នុងសេដ្ឋកិច្ចនិងវិទ្យាសាស្ត្ររបស់ប្រទេសជាតិ។
នៅលើពិភពលោក គំរូខ្សែសង្វាក់តភ្ជាប់រវាងសហគ្រាស សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រត្រូវបាននិយមប្រើប្រាស់ និងបានបញ្ជាក់ពីប្រសិទ្ធភាព។ នៅវៀតណាម គំរូនេះកំពុងត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់ជាបណ្តើរៗ។ ទោះជាយ៉ាងណាក៏ដោយ ភាគច្រើននៅតែជាការតភ្ជាប់រវាងអង្គភាពឯករាជ្យនិងដាច់ដោយឡែក; មានតែសហគ្រាសតិចតួចប៉ុណ្ណោះ ដែលអាចបង្កើតនិងអភិវឌ្ឍន៍ដោយខ្លួនឯងនៅក្នុងប្រព័ន្ធអេកូឡូស៊ីពេញលេញ ដើម្បីអាចម្ចាស់ការបើកដំណើរការគំរូតភ្ជាប់នេះជាមួយកម្លាំងផ្ទៃក្នុង។ Phenikaa គឺជាអង្គភាពមួយដែលបានបំពេញបេសកកម្មនេះ។
Phenikaa អនុវត្តន៍​បំណងប្រាថ្នាអភិវឌ្ឍន៍ទេពកោសល្យ និងបញ្ញាវៀតណាម - ảnh 1ផលិតផលអំពូល LED របស់ម៉ាកយីហោ Phenikaa Lighting។ (រូបថត៖ baodautu.vn)

លោក Ho Xuan Nang ប្រធានក្រុមហ៊ុន Phenika បានចែករំលែកថា កាលពី ៣ ឆ្នាំមុន ប្រព័ន្ធអេកូឡូស៊ី Phenikaa បានចាប់បដិសន្ធិដោយមានសសរស្តម្ភសំខាន់ៗចំនួន៣ គឺសហគ្រាស - ការអប់រំបណ្តុះបណ្តាល - ការស្រាវជ្រាវវិទ្យាសាស្ត្រ ជាមួយនឹងសេចក្តីប្រាថ្នារួមចំណែកអភិវឌ្ឍន៍ទេពកោសល្យនិងបញ្ញាវៀតណាម៖ “នៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ ជាមួយនឹងការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងមជ្ឈមណ្ឌលស្រាវជ្រាវនានាដើម្បីវិនិយោគលើឧបករណ៍ យើងខ្ញុំក៏បានរៀបចំរចនាសម្ព័ន្ធសាកលវិទ្យាល័យ Phenikaa ឡើងវិញ តាមគំរូនៃសាកលវិទ្យាល័យនវានវត្តន៍ ឆ្លងបទពិសោធន៍ និងអនុវត្តន៍សក្តានុពលរបស់ជំនាន់វ័យក្មេង។ ជាមួយយុទ្ធសាស្ត្រ និងការយល់ដឹងពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងយុគសម័យផ្លាស់ប្តូរឌីជីថល ក្រោយពីបើកដំណើរការអស់រយៈពេល ៣ឆ្នាំ ប្រព័ន្ធអេកូឡូស៊ី Phenikaa ជាមួយគំរូ “អ្នកចំនួន៣” បានបង្កើតលទ្ធផលដំបូង គួរឱ្យលើកទឹកចិត្ត។ និន្នាការរបស់ពិភពលោកគឺជានិន្នាការនៃពិភពផ្ទែរាបស្មើ និងនិន្នាការឌីជីថល កម្លាំងវ័យក្មេងគឺជាកម្លាំងមានសក្តានុពលនិងដើរតួនាទីសម្រេច នៅក្នុងនិន្នាការផ្លាស់ប្តូរឌីជីថលរបស់ពិភពលោកទាំងមូលនិយាយរួម និងវៀតណាមនិយាយដោយឡែក។ ដូច្នេះ នៅពេលដាក់ឲ្យដំណើរការសាកលវិទ្យាល័យ Phenikaa ក្នុងទិសដៅនវានវត្តន៍ យើងខ្ញុំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហានេះ ហើយបានកំណត់បេសកកម្មដើម្បីអនុវត្តន៍ជាក់ស្តែងនូវសក្តានុពលរបស់យុវវ័យ។”

Phenikaa អនុវត្តន៍​បំណងប្រាថ្នាអភិវឌ្ឍន៍ទេពកោសល្យ និងបញ្ញាវៀតណាម - ảnh 2លោក Ho Xuan Nang ប្រធានក្រុមហ៊ុន Phenika។ (រូបថត៖ baodautu.vn)

ប្រព័ន្ធអេកូឡូស៊ីជាមួយគំរូ “អ្នកចំនួន៣” (អ្នកអប់រំ - អ្នកវិទ្យាសាស្ត្រ - អ្នកផលិតអាជីវកម្ម) ត្រូវបានចាត់ទុកថា ជាយុទ្ធសាស្ត្រអភិវឌ្ឍន៍យ៉ាងសកម្ម ប្រកបដោយចីរភាពរបស់ Phenikaa។ ជាមួយនឹងគំរូនេះ Phenikaa កំពុងអនុវត្តន៍ជាបណ្តើរៗនូវចក្ខុវិស័យដើម្បីក្លាយជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា - ឧស្សាហកម្មឈានមុខគេនៅក្នុងវេទិកាផលិតកម្មឆ្លាតវៃ បច្ចេកវិទ្យាឆ្លាតវៃ និងសម្ភារៈឆ្លាតវៃ។

ម៉ាកយីហោ Phenikaa Lighting ក៏បានកើតចេញពីគំរូ “អ្នកចំនួន៣” នៃសម្ព័ន្ធក្រុមហ៊ុន Phenikaa ផងដែរ។ ផលិតផលស៊ីវិលរបស់ Phenikaa Lighting ត្រូវបានអនុវត្តបច្ចេកវិទ្យាបំភ្លឺធម្មជាតិសម្រាប់សុខភាពមនុស្ស - Phenikaa Nature TrueCircadian ដែលត្រូវបានសម្ព័ន្ធក្រុមហ៊ុន Phenikaa ស្រាវជ្រាវ អភិវឌ្ឍន៍ និងជាម្ចាស់ផ្តាច់មុខ។ លោក Ho Xuan Nang ប្រធានសម្ព័ន្ធក្រុមហ៊ុន Phenika បានឲ្យដឹងថា៖ “ក្នុងដំណើរការធ្វើអាជីវកម្ម យើងខ្ញុំមានស្មារតីមនុស្សសាស្ត្រ និងទំនួលខុសត្រូវចំពោះសង្គម ដូច្នះយើងខ្ញុំបានសម្រេចចិត្តដើរតាមទិសដៅលោតផ្លោះ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែង។ យើងបានប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ ពីវិស័យមេកានិច រហូតដល់អេឡិចត្រូនិក រូបវិទ្យាបច្ចេកទេស និងបញ្ញាសិប្បនិម្មិត បង្កើតឡើងផលិតផលយ៉ាងណាដើម្បីអ្នកប្រើប្រាស់មានភាពងាយស្រួលបំផុត សមស្របនឹងនិន្នាការផ្លាស់ប្តូរឌីជីថល។ ក្នុងនោះ យើងខ្ញុំបានបង្កើតផលិតផលបំភ្លឺដើម្បីសុខភាពមនុស្ស និងឆ្ពោះទៅអនាគតដែលយើងជាម្ចាស់ខ្សែសង្វាក់ផ្គត់ផ្គង់។”

ផលិតផលត្រូវបានផលិតនៅរោងចក្រអេឡិចត្រូនិចឆ្លាតវៃ Phenikaa ជាមួយនឹងការត្រួតពិនិត្យគុណភាពយ៉ាងតឹងរឹង តាមស្តង់ដារអន្តរជាតិ។ ក្រៅពីផ្តោតលើការអភិវឌ្ឍដំណោះស្រាយរចនា Phenikaa ក៏បានសហការជាមួយដៃគូបរទេស នានាដើម្បីកែលំអផលិតផលទាំងនោះជាបណ្តើរៗ ដោយឈរលើមូលដ្ឋាននៃបច្ចេកវិទ្យាស្នូល។ លោក Peter Neslon នាយកទទួលបន្ទុកផលិតផលសកលសម្រាប់ LED បំភ្លឺពន្លឺ នៃសម្ព័ន្ធក្រុមហ៊ុន AMS Osram បានវាយតម្លៃថា៖ “ Phenikaa កំពុងចាប់ផ្តើមដំណើរការផលិតសម្រាប់តំបន់មួយដែលកំពុងរីកចម្រើនប្រកបដោយវិបុលភាព ជាតំបន់ដែលកំពុងមានអត្រាកំណើនយ៉ាងឆាប់រហ័សនៅលើពិភពលោក។ ទន្ទឹមនឹងល្បឿនកំណើន GDP យ៉ាងខ្លាំងក្លា អាស៊ីអាគ្នេយ៍ក៏ជាតំបន់ផ្ទុះឡើងនូវដំណោះស្រាយឆ្លាតវៃជាច្រើនផងដែរ។ យើងខ្ញុំមានមោទនភាពដែលបានរួមដំណើរជាមួយ Phenikaa ជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីនេះ មិនត្រឹមតែជាអ្នកផ្គត់ផ្គង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមក្នុងទីផ្សារតាមរយៈផលិតផលរួមគ្នាជាមួយក្រុមហ៊ុន Phenikaa ផងដែរ។”

បច្ចុប្បន្ននេះ Phenikaa Lighting កំពុងមានផលិតផលអំពូល LED សំខាន់ៗចំនួន ៥ រួមមាន៖ Essena, Balagraa, Suna, Healtha និង Tunaturaa។ ក្រៅពីប្រសិទ្ធភាពនៃប្រព័ន្ធអេកូឡូស៊ី Phenikaa ជាមួយនឹងគំរូ “អ្នកចំនួន៣” ការបង្កើតរោងចក្រអេឡិចត្រូនិកឆ្លាតវៃ Phenikaa និងម៉ាកយីហោ Phenikaa Lighting ក៏មានបំណងអនុវត្តន៍សេចក្តីប្រាថ្នា រួមចំណែកក្នុងការអភិវឌ្ឍទេពកោសល្យនិងបញ្ញាវៀតណាមផងដែរ។ តាមនោះ បង្កើតសមិទ្ធិផលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលមានលក្ខណៈអនុវត្តជាក់ស្តែងខ្ពស់ នាំមកនូវផលិតផល "Make in Vietnam" មានគុណភាពលេចធ្លោ ដើម្បីជីវភាពឆ្លាតវៃ និងងាយស្រួលសម្រាប់មនុស្សជាតិ។ អតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Nguyen Quan បានអះអាងថា៖ “បក្ស និងរដ្ឋ បានយកចិត្តទុកពិសេស ចំពោះការចូលរួមយ៉ាងសកម្មទៅក្នុងបដិវត្តន៍ឧស្សាហកម្មលើកទី៤។ លោកនាយករដ្ឋមន្រ្តីក៏បានចេញសេចក្តីសម្រេច ស្តីពីកម្មវិធីផ្លាស់ប្តូរឌីជីថលជាតិផងដែរ។ ខ្ញុំសប្បាយរីករាយណាស់ ដែល Phenikaa គឺជាសហគ្រាសឧស្សាហកម្មឈានមុខគេក្នុងវិស័យផ្លាស់ប្តូរឌីជីថល ពីព្រោះគោលដៅចុងក្រោយនៃការផ្លាស់ប្តូរឌីជីថលគឺបង្កើតផលិតផលឆ្លាតវៃបម្រើសង្គម ចាប់ពីបច្ចេកវិទ្យាឆ្លាតវៃ ដល់ការដឹកជញ្ជូនឆ្លាតវៃ រោងចក្រឆ្លាតវៃ... ឆ្ពោះទៅរកប្រទេសឆ្លាតវៃ។ ដូច្នេះខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះផលិតផលរបស់ Phenikaa ដែលជាផលិតផលមានសារៈសំខាន់ណាស់ ព្រោះថាទាំងនោះគឺជាផលិតផលដែលបង្កើតឡើងដោយជនជាតិវៀតណាមផ្ទាល់។”

អភិបាលកិច្ចប្រកបដោយតម្លាភាពតាមទម្លាប់អន្តរជាតិ ដំណើរការប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍សមស្របរបស់ភាគីពាក់ព័ន្ធ ដោយយកនិរន្តរភាពនៃបរិស្ថានអេកូឡូស៊ី និងសង្គមជាតម្រូវការស្លាប់រស់របស់សហគ្រាស។ ជាមួយនឹងការតម្រង់ទិសដៅនេះ សម្ព័ន្ធក្រុមហ៊ុន Phenikaa បាននិងកំពុងបន្តនវានវត្តន៍ដោយឥតឈប់ឈរ ដើម្បីបង្កើតផលិតផល Make in Vietnam ដោយមានបរិមាណបច្ចេកវិទ្យាខ្ពស់ គុណភាពលេចធ្លោ ដែលនាំមកនូវជីវភាពឆ្លាតវៃ និងងាយស្រួលសម្រាប់សុខភាពមនុស្ស នាំផលិតផលបច្ចេកវិទ្យារបស់វៀតណាមឈានចូលទីផ្សារពិភពលោក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ