គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម

(VOVWORLD) - ដោយមានទេសភាពធម្មជាតិស្រស់បំព្រង និងអាកាសធាតុត្រជាក់ស្រួល បរិសុទ្ធ រាល់គោលដៅទេសចរណ៍នេះគឺជាទីកន្លែងដ៏ល្អឥតខ្ចោះដើម្បីជៀសវាង ភាពក្ដៅស្អុះស្អាប់។
គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 1

Quan Lan ខេត្ត Quang Ninh៖ ស្ថិតនៅក្នុងឧទ្យានជាតិ Bai Tu Long កោះ Quan Lan ជា “រតនភណ្ឌ” នៃធម្មជាតិ ដោយមានឆ្នេរសមុទ្រខៀវស្រងាត់និងវាលខ្សាច់លាតសន្ធឹងល្វឹងល្វើយ។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 2

Mu Cang Chai ខេត្ត Yen Bai៖ ប្រសិនបើលោកអ្នកចង់ជៀសវាងភាពក្ដៅហួសហែង គឺគ្មានអ្វីដ៏អស្ចារ្យជាងចំណាប់អារម្មណ៍ជ្រះស្រឡះ ដោយបានសម្របខ្លួនចូលក្នុងព្រៃភ្នំបៃតងត្រជាក់គួរអោយរំជួលចិត្តយ៉ាងខ្លាំងនៅស្រុក Mu Cang Chai។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 3

ល្បាក់ទឹក Ban Gioc ខេត្ត Cao Bang៖ មិនត្រឹមតែមានអាកាសធាតុត្រជាក់ស្រួលប៉ុណ្ណោះទេ ល្បាក់ទឹក Ban Gioc នៅទាក់ទាញភ្ញៀវទេសចរអាស្រ័យដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងម្ហូបអាហារឈ្ងុយឆ្ងាញ់នៅតំបន់នេះ ទៀតផង។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 4

Sapa ខេត្ត Lao Cai៖ អាកាសធាតុនៅ Sapa មិនដែលក្ដៅស្អុះស្អាប់ដូចតំបន់នគរទេ ប៉ុន្តែវាត្រជាក់ស្រួលពេញមួយឆ្នាំ។ ទីនេះនៅមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតដូចជាគំនូរមួយផ្ទាំងទៀតផង។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 5

Moc Chau ខេត្ត Son La៖ ប្រសិនបើមកដល់ Moc Chau នារដូវក្ដៅ លោកអ្នកនឹងមានឱកាសគយគន់ទួលភ្នំតែខៀវស្រងាត់ធំល្វឹងល្វើយ ឬក៏ទៅទស្សនាទិដ្ឋភាពថ្ងៃលិចនៅលើទួលភ្នំស្រល់ Ban Ang។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 6

 Mau Son ខេត្ត Lang Son៖ គេតែងតែប្រៀបធៀប Mau Son ដូចទៅនឹង “ព្រះនាងកំពុងដេកលក់” ដោយសារទីនេះមានទេសភាពធម្មជាតិដ៏ស្អាតអស្ចារ្យ សីតុណ្ហភាពត្រជាក់ស្រួល និងផ្ទះវីឡាបុរាណគួរអោយចាប់អារម្មណ៍។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 7

Bach Ma ខេត្ត Thua Thien Hue៖ ឧទ្យានជាតិ Bach Ma មានរមណីយដ្ឋានជាច្រើនដើម្បីលោកអ្នកអាចទៅទស្សនាដូចជា ល្បាក់ទឹក Do Quyen ដោយមានកំពស់៣០០ម៉ែត្រសដែលស្ថិតនៅក្នុងព្រៃឈើស្ងៀមស្ងាត់ ឬតំបន់ Ngu Ho (បឹងចំនួន៥) ស្រស់បំព្រង។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 8

Ly Son ខេត្ត Quang Ngai៖ កោះ Ly Son ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ មិនត្រឹមតែអាស្រ័យដោយភាពស្រស់ស្អាតនៃធម្មជាតិប៉ុណ្ណោះទេ ថែមទាំងដោយភាពរួសរាយរាក់ទាក់របស់ប្រជាជននៅលើកោះនិងម្ហូបអាហារពិសេសដោយឡែកនៅទីនេះទៀតផង។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 9

Ba Na ទីក្រុង Da Nang៖ Ba Na ពិតជាឋានសួរទេសចរណ៍មួយ ដើម្បីអោយលោកអ្នកអាចគយគន់ទាំងទេសភាពធម្មជាតិផង និងសំណង់ស្ថាបត្យកម្មតាមរចនាបទអឺរ៉ុបទៀតផង។ ក្រៅពីនោះ Ba Na នៅមានល្បែងកំសាន្តគួរអោយទាក់ទាញជាច្រើនដែលមិនអាចរំលងបានឡើយ។

គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះនៅក្នុងរដូវក្ដៅចំនួន១០កន្លែងនៅវៀតណាម - ảnh 10

Da Lat៖ ដោយមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំនិងរមណីយដ្ឋាន កេរដំណែល ជាច្រើន ទីក្រុង Da Lat ជាគោលដៅទេសចរណ៍ល្បីល្បាញមួយចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិនៅក្នុងរដូវក្ដៅ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ