ចំការក្រូចថ្លុង Phuc Dien - កន្លែង " check-in " ពិសេសក្នុងអំឡុងថ្ងៃបុណ្យតេតប្រពៃណី
(VOVWORLD) - នៅពេលគយគន់ផ្លែក្រូចថ្លុងពណ៌លឿងបញ្ចេញក្លិនក្រអូប យើងដឹងថាបុណ្យតេតកំពុងមកដល់ហើយ។
![ចំការក្រូចថ្លុង Phuc Dien - កន្លែង](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_01_26/vov5a1zjcn_licr.jpg)
ក្នុងប៉ុន្មានថ្ងៃនេះ ចំការក្រូចថ្លុងភូមិ Dien (សង្កាត់ Phuc Dien ខណ្ឌ Bac Tu Liem ទីក្រុងហាណូយ) កំពុងទុំឡើង។
លោក Nguyen Gia Dung ម្ចាស់ចំការ Dung Thu (សង្កាត់ Phuc Dien ខណ្ឌ Bac Tu Liem ទីក្រុងហាណូយ) បានឲ្យដឹងថា ដើមក្រូចថ្លុងអាយុ ២៩ ឆ្នាំចំនួន ២០០០ ដើម របស់គ្រួសារលោក ឆ្នាំណាក៏មានផ្លែរយោនរយានទន់មែក។
ទេសភាពដ៏ស្រស់ត្រកាល ដូចផ្ទាំងគំនូរ បានទាក់ទាញភ្ញៀវទេសចរជាច្រើន មកទស្សនានិងថតរូបអនុស្សាវរីយ៍។
កញ្ញាជាច្រើននាក់ស្លៀកពាក់អាវផាយ កំពុងថតរូបអនុស្សាវរីយ៍ក្នុងឱកាសបុណ្យតេតប្រពៃណី។
តម្លៃចូលចំការគឺ ៥០ ០០០ ដុង/មនុស្សម្នាក់។ ភ្ញៀវមកទស្សនាក៏អាចទិញក្រូចថ្លុងដោយផ្ទាល់នៅក្នុងចំការ ដោយមានតម្លៃចាប់ពី ១០ ០០០ ទៅ ៤០ ០០០ ដុង/ផ្លែ (អាស្រ័យតាមប្រភេទ)។
នៅពេលមើលឃើញផ្លែក្រូចថ្លុងពណ៌លឿងបញ្ចេញក្លិនក្រអូប យើងដឹងថាបុណ្យតេតមកដល់ហើយ។
![ចំការក្រូចថ្លុង Phuc Dien - កន្លែង](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_01_26/vov5a8nyzd_nzro.jpg)
![ចំការក្រូចថ្លុង Phuc Dien - កន្លែង](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_01_26/vov5a9jcqj_xdbm.jpg)
កសិករធ្វើការយ៉ាងមមាញឹក នាប៉ុន្មានថ្ងៃចុងឆ្នាំ។![ចំការក្រូចថ្លុង Phuc Dien - កន្លែង](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/uivppqmx/2024_01_26/vov5a11uykc_jdji.jpg)
ក្រូចថ្លុងភូមិ Dien គឺជាផ្លែឈើដ៏ពិសេសរបស់ទីក្រុងហាណូយតាំងពីបុរាណកាលមក ដូច្នេះហើយ ឈ្មួញកណ្តាលនៅតាមបណ្តាខេត្តក្រុងជាច្រើនបានមកចំការដើម្បីប្រមូលទិញក្រូចថ្លុងភូមិ Dien ក្នុងបរិមាណធំ៕