អតីតនាយករដ្ឋមន្ត្រី Phan Van Khai កត់សញ្ញាសម្គាល់ជាច្រើនខាងការទូត
LAN ANH -  
(VOVWORLD) - អតីតនាយករដ្ឋមន្ត្រី Phan Van Khai បានកាន់ដំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិ ចំនួន ២ ចាប់ពីខែកញ្ញាឆ្នាំ១៩៩៧ ដល់ខែមិថុនាឆ្នាំ ២០០៦។ លោកបានបន្សល់ទុកនូវសញ្ញា សម្គាល់យ៉ាងខ្លាំងក្លាជាមនុស្សកំណែទម្រង់និងសមាហរណកម្ម ពិសេសគឺ សញ្ញាសម្គាល់ ខាងការទូត។
នាយករដ្ឋមន្ត្រី Phan Van Khai នៅពិធីជប់លៀងរាត្រីរបស់ APEC Auckland នូរវ៉ែល ហ្សេឡង់ឆ្នាំ ១៩៩៩។ នេះក៏ជាលើកដំបូងដែលនាយករដ្ឋមន្ត្រី Phan Van Khai មានជំនួប ប្រាស្រ័យជាផ្លូវការជាមួយប្រធានាធិបតីអាមេរិក លោក Bill Clinton នៅ APEC Auckland ១០០០។ (ប្រភពរូបថត៖ Facebook Phạm Sanh Châu)
|
នាយករដ្ឋមន្ត្រី Phan Van Khai ជួបប្រធានាធិបតីអាមេរិក លោក George W. Bush នៅសតិវិមានក្នុងដំណើរទស្សនកិច្ចប្រវត្តិសាស្ត្រមកកាន់សហរដ្ឋអាមេរិកនាខែមិថុនាឆ្នាំ ២០០៥ ។ (កាសែត Tuổi Trẻ)
|
អតីតនាយករដ្ឋមន្ត្រិ Phan Van Khai កើតនាថ្ងៃទី ២៥ ធ្នូ ឆ្នាំ ១៩៣៣ នៅឃុំ Tan Thong Hoi ស្រុក Cu Chi ទីក្រុងហូជីមិញ។ ឆ្នាំ ១៩៩១ លោកត្រូវបានជ្រើសតាំងធ្វើជាសមា ជិកការិយាល័យនយោបាយ ឧបនាយរដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលនិងចាប់ពីឆ្នាំ ១៩៩៧ ដល់ ឆ្នាំ ២០០៥ ជាសមាជិកការិយាល័យនយោបាយនិងជានាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ (http://cafef.vn)
|
នាខែមិថុនាឆ្នាំ ២០០៦ លោកសូមលាលែងពីដំណែងមួយឆ្នាំមុនពេលបញ្ចប់អាណត្តិ បេសកកម្ម។ ថ្លែងមតិនៅសម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១១ លោក Khai ជឿជាក់ ថា៖ ក្នុងឋានៈជាថ្នាក់ដឹកនាំរដ្ឋាភិបាល លោកចង់ទទួលខុសត្រូវចំពោះមុខប្រជាជនបក្សនិង រដ្ឋសភាពេលដែលមិនអាចរកឃើញនិងទប់ស្កាត់បណ្ដារឿងក្តីធ្ងន់ធ្ងរ។ (VOV.vn)
|
ដំណើរទស្សនកិច្ចនៅអាមេរិកបានកូសសម្គាល់របត់ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំង ពីរ ពិសេសគឺលើវិស័យសេដ្ឋកិច្ច។ ក្នុងរូបថត នាយករដ្ឋមន្ត្រី Phan Van Khai ទស្សនា សកលវិទ្យល័យ Havard អាមេរិក នាឆ្នាំ ២០០៥។ (news.zing.vn)
|
ក្នុងដំណើរទស្សនកិច្ចនៅអាមេរិក នាយករដ្ឋមន្ត្រី Phan Van Khai និងរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មអាមេរិក លោក Carlos Gutierrez (ទី ២ គិតពីខាងស្តាំ) ធ្វើជាកសិណសាក្សីពិធី ចុះហត្ថលេខាលើកិច្ចសន្យា Vietnam Airlines ទិញយន្តហោះ Boeing 787-8 Dreamliner។(news.zing.vn)
|
ក្នុងដំណើរទស្សនកិច្ចនេះដែរ នាយករដ្ឋមន្ត្រី Phan Van Khai បានជួបគ្នាជាមួយ មហាសិទ្ធី Bill Gates។ រដ្ឋាភិបាលវៀតណាមនិងសម្ព័ន្ធក្រុមហ៊ុន Microsoft បានចុះហត្ថលេ ខាលើអនុស្សារណៈយោគយល់គ្នាចំនួន ២ អំពីការបណ្តុះបណ្ដាលនិងអភិវឌ្ឍន៍ក្រុមហ៊ុន បច្ចេកវិទ្យាព័ត៌មានវៀតណាម និងបណ្តុះបណ្ដាលគ្រូបង្រៀនវៀតណាមចំនួន ៥០ ម៉ឺននាក់ លើវិស័យកុំព្យូទ័រនិង software។ .(news.zing.vn)
|
នាឆ្នាំ ២០០៣ នាយករដ្ឋមន្ត្រី Phan Van Khai បានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅជប៉ុន។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជួយឧបត្ថម្ភអភិវឌ្ឍន៍វិនិយោគពាណិជ្ជកម្ម។ .(news.zing.vn)
|
ឆ្នាំ ២០០៣ នេះដែរ នាយករដ្ឋមន្ត្រី Phan Van Khai បានទទួលជួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីនូរវ៉ែលហ្សេឡង់ លោកស្រី Helen Clark ដែលមកបំពេញទស្សនកិច្ចជាផ្លវូការ នៅវៀតណាម។ .(news.zing.vn)
|
នាយករដ្ឋមន្ត្រី Phan Van Khai ចូលរួមវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនៅថៃ នាថ្ងៃទី ២១ តុលា ២០០៣។
|
ឆ្នា ២០០៤ នាយករដ្ឋមន្ត្រី Phan Van Khai ចូលរួមសន្និសីទកំពូលអាស៊ានលើកទី ១០ នៅឡាវ។ នៅទីនេះ លោករួមជាមួយបណ្ដាថ្នាក់ដឹកនាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដករបងពន្ធរដ្ឋការចំពោះវិស័យអាទិភាពឆ្ពោះទៅការបង្កើតទីផ្សារឯកភាពតាមនិន្នាការរបស់ បណ្ដាប្រទេសអឺរ៉ុប។(news.zing.vn)
|
|
នាយករដ្ឋមន្ត្រី Phan Van Khai និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមសំរាប់កិច្ចព្រមព្រៀងអំពីបទដ្ឋានព្រំដែនរវាង វៀតណាមនិងកម្ពុជាក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន មក វៀតណាម នាខែតុលា ឆ្នាំ ២០០៥។ (news.zing.vn) |
|
នាថ្ងៃទី ៥ មិថុនា ឆ្នាំ ២០០៥ នាយករដ្ឋមន្រីពា Phan Van Khai បានទទួលជួបសន្ទនា ជាមួយរដ្ឋមន្រីមិការពារជាតិអាមេរិក លោក Donald Rumsfeld នៅទីក្រុងហាណូយ។ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ស្វែងរកជនអាមេរិកបាត់ខ្លួនព្រមទាំងជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំក្រោយសង្រាបាម។ (news.zing.vn) |
LAN ANH