ស្ថិតនៅច្រកផ្លូវភាគខាងត្បូងនៃទីក្រុងហាណូយ មានចម្ងាយត្រឹមតែមួយម៉ោងជិះឡាន ពីទីក្រុងហាណូយ ខេត្ត ហាណាមគឺជាទឹកដីដែលសម្បូរទៅដោយសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ខាងវិញ្ញាណ វប្បធម៌ អេកូឡូស៊ី និងភោជនាហា។ រូបថត៖ nangluongsachvietnam.vn |
ថ្មីៗនេះ ហាណាម ទទួលបានការតែងតាំងពីពានរង្វាន់ទេសចរណ៍ពិភពលោកលើកទី ៣១ តំបន់អាស៊ី និងអូសេអានី (WTA) សម្រាប់រង្វាន់ ២ ប្រភេទនោះ គឺ "គោលដៅទេសចរណ៍ទើបលេចចេញឈានមុខគេនៅអាស៊ី" និង "គោលដៅវប្បធម៌មូលដ្ឋានឈានមុខគេនៅអាស៊ី"។
VOV5 សូមឧទ្ទេសនាមអំពីគោលដៅល្បីៗមួយចំនួនដែលមិនអាចរំលងបាន នៅពេលមកដល់ខេត្ត ហាណាម៖
តំបន់រមណីយដ្ឋនានខាងវិញ្ញាណនៃវត្ត Tam Chuc
![]() |
| តំបន់រមណីយដ្ឋានខាងវិញ្ញាណ Tam Chuc (ស្រុក Kim Bang ខេត្ត Ha Nam) ស្ថិតនៅក្នុងលំហទន្លេបឹងបួរដ៏ធំល្វឹងល្វើយ ដូចជាដែនដីទេពអប្សរអញ្ចឹង។ រូបភាព៖ វត្ត Tam Chuc |
![]() |
| បរិយាកាសដ៏ស្ងប់ស្ងាត់នៃវត្ត នាំមកជូនភ្ញៀវទេសចរនូវអារម្មណ៍ ដូចចូលទៅក្នុងពិភពដ៏សុខសាន្ត ដោយគ្មានការព្រួយបារម្ភនោះទេ។ រូបភាព៖ វត្ត Tam Chuc |
![]() |
| ភាពស្រស់ស្អាតនៃវត្ត Tam Chuc នាពេលរាត្រី។ រូបភាព៖ វត្ត Tam Chuc |
វត្ត Dia Tang Phi Lai
![]() |
| វត្ត Dia Tang Phi Lai ដែលមានទីតាំងនៅភូមិ Ninh Trung (ឃុំ Liem Son, Thanh Liem, Ha Nam) ថ្មីៗនេះបានទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិជាច្រើន ដោយសារភាពស្រស់ស្អាតដ៏ស្ងប់ស្ងាត់និងសុខសាន្ត។ រូបថត៖ Minh Son/Vietnam+ |
![]() |
| ជាមួយនឹងស្ថាបត្យកម្មដ៏វិសេសវិសាល និងទេសភាពដ៏ស្រស់បំព្រង កន្លែងនេះត្រូវបានប្រៀបប្រដូចជា "ទឹកដីទេពអប្សរ" នៅខេត្តហាណាម។ រូបថត៖ Minh Son/Vietnam+ |
![]() |
| រូបថត៖ Minh Son/Vietnam+ |
ភូមិ Vu Dai
![]() |
| ស្ថិតនៅភូមិ Nhan Hau ឃុំ Hoa Hau ស្រុក Ly Nhan ផ្ទះដែលមានអាយុកាលជាង ១០០ ឆ្នាំរបស់លោក Ba Kien ត្រូវបានអតីតអ្នកនិពន្ធ Nam Cao ដាក់ចូលក្នុងស្នាដៃអក្សរសាស្ត្រដ៏ល្បីល្បាញនៅប្រទេសវៀតណាមដោយមានចំណងជើងថា "Chi Pheo"។ ផ្ទះនេះមាន ៣ ល្វែង តាមប្រពៃណីជនបទភាគខាងជើង ហើយបានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមានតាំងពីយូរយារណាស់មកហើយ។ រូបថត៖ realtimes.vn |
![]() |
| ផ្ទះនេះត្រូវបានគ្របដណ្ដប់ដោយពណ៌បុរមបុរាណនៃពេលវេលា ហើយបានក្លាយជា “រតនៈទ្រព្យ” របស់ភូមិ Vu Dai។ រូបថត៖ realtimes.vn |
![]() |
| លើសពីនេះ ភូមិ Vu Dai ក៏ល្បីល្បាញដោយសារម្ហូបត្រីខ ដែលមានអាយុកាលយូរណាស់មកហើយ។ អ្នកត្រឹមតែទទួលទានម្ដងប៉ុណ្ណោះ នឹងចងចាំជារៀងរហូត។ រូបថត៖ cakhovudai.net |
ព្រះវិហារកាតូលិក So Kien
![]() |
| ឆ្លងកាត់រយៈពេល ១៤០ ឆ្នាំ ព្រះវិហារកាតូលិក So Kien គឺជាព្រះវិហារមួយដោយមានស្ថាបត្យកម្មបែបបូព៌ា - ខាងលិចដ៏ប្លែក ដែលបានទាក់ទាញ និងនាំមកនូវការចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរជាច្រើន។ រូបថត៖ laodong.vn |
![]() |
| ព្រះវិហារ So Kien គឺជាព្រះវិហាររ៉ូម៉ាំងកាតូលិក ដែលមានទីតាំងនៅទីរួមស្រុក Kien Khe (ស្រុក Thanh Liem ខេត្ត Ha Nam)។ រូបថត៖ កាសែត Ha Nam |
![]() |
| So Kien គឺជាសំណង់តែមួយគត់ដែលត្រូវបានរៀបចំ និងសាងសង់តាមរចនាប័ទ្មនៃវិហារអ៊ីតាលី ក្នុងប្រទេសវៀតណាម។ រូបថត៖ laodong.vn |
ភូមិរបរដ៏ល្បីល្បាញ
![]() |
| ជាមួយនឹងប្រវត្តិអភិវឌ្ឍន៍ជាង ១០០០ ឆ្នាំ ភូមិស្គរ Doi Tam (ឃុំ Tien Son ស្រុក Duy Tien ខេត្ត Ha Nam) ត្រូវបានចាត់ទុកថា ជាកន្លែងដ៏ល្បីល្បាញមួយសម្រាប់ផលិតផលស្គរប្រពៃណី។ នេះក៏ជាកន្លែងដែលផលិតស្គរដ៏ធំបំផុតចំនួនពីរនៅវៀតណាម និងក្រុមស្គរសម្រាប់បម្រើមហាពិធីបុណ្យរំលឹកខួប ១០០០ ឆ្នាំនៃរដ្ឋធានី Thang Long - Hanoi ក្នុងឆ្នាំ ២០១០ ផងដែរ។ រូបថត៖ កាសែត Da Nang |
![]() |
| ស្គរ Doi Tam គឺជាមោទនភាពរបស់អ្នកស្រុក។ រូបថត៖ afamily.vn |
![]() |
| ភូមិតម្បាញសូត្រ Nha Xa ឃុំ Moc Nam (Duy Tien) ជាគោលដៅដ៏ល្អមួយដើម្បីស្វែងយល់និងទទួលយកបទពិសោធន៍សម្រាប់ភ្ញៀវទេសចរ។ រូបថត៖ កាសែត Ha Nam |
![]() |
| សូត្រ Nha Xa ត្រូវបានត្បាញដោយភាពប៉ិនប្រសប់ និងភាពល្អិតល្អន់របស់អ្នកតម្បាញ។ រូបថត៖ vietnamhoinhap.vn |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
















