ការប្រឡង “សំនៀងអាស៊ាន + ៣”: ឃ្លីបរបស់ ZAKRI - បេក្ខជនមកពីប្រទេសម៉ាឡេស៊ី
(VOVWORLD) - បេក្ខជនមកពីប្រទេសម៉ាឡេស៊ី ធ្លាប់បានឈ្នះពានរង្វាន់លេខ ១ នៃកម្មវិធីទូរទស្សន៍ DUO STAR របស់សម្ព័ន្ធក្រុមហ៊ុនសារព័ត៌មាន Astro Malaysia ។
ការប្រឡង “សំនៀងអាស៊ាន + ៣” បានរកឃើញបេក្ខជនឆ្នើមចំនួន ២២ រូបនៃបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ដើម្បីចូលរួមប្រកួតប្រជែងគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែកក្កដា នៅទីក្រុង Ha Long ខេត្ត Quang Ninh។ តារាចម្រៀង NUR ERNIE SHAHIRAH BINTI ZAKRI គឺជាបេក្ខនារីម្នាក់ក្នុងចំណោមបេក្ខជន ២២នាក់ ដែលចូលរួមក្នុងការប្រកួតប្រជែងនេះ។
ការឧទ្ទេសនាមអំពីតារាចម្រៀង Nin Ernie Shahirah:
ឈ្មោះពេញ: NUR ERNIE SHAHIRAH BINTI ZAKRI
ថ្ងៃខែឆ្នាំកំណើត: ថ្ងៃទី ២៣ ខែមិថុនាឆ្នាំ ១៩៩២
សញ្ជាតិ: ម៉ាឡេស៊ី
សមិទ្ធផល:
ពានរង្វាន់លេខ ១ នៅក្នុងកម្មវិធីស្វែងរកទេពកោសល្យ BINTANG RTM ២០០៩។
ចូលទៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃនៃការក្រឡងច្រៀង ANUGERAH JUARA LAGU ៣២។
ពានរង្វាន់លេខ ១ នៃកម្មវិធីទូរទស្សន៍ DUO STAR របស់សម្ព័ន្ធក្រុមហ៊ុនព័ត៌មាន Astro Malaysia។